ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូកាលពីវេលាម៉ោង២២ៈ៤៨នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១២៤-១២៥ ភូមិទួលសាលា ឃុចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តឡិចសុីស ពណ៌ក្រហមចាស់ ផ្លាកលេខភ្នំពេញ 2I.3444 បើកបរ ដោយឈ្មោះ ឃ្វាន់ ហេអាន់ (Kwon Haean) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែន លេខ M7141361 នៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីសួរបំភ្លឺ ។

ឯម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1K.5689ដឹកចម្រៀកឈើ បើកបរដោយឈ្មោះ យ៉ែម ភាន់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) ។ អ្នករួមដំណើរឈ្មោះ កេត ពៅ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ របួសស្រាល (មិនពាក់មួកសុវត្ថិភាព) ។

មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹង ដែលមានជាតិអាល់កុលកម្រិត០,៦១មីល្លីក្រាមក្នុងមួយលីត្រខ្យល់ បត់ឆ្វេង ខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូល វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖