ខេត្តរតនគិរី៖ ទីតាំងល្បែងសុីសង(ជល់មាន់)មួយកន្លែងត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខេត្តសហការណ៍កម្លាំងអធិការស្រុកអូរជុំបានចុះធ្វើការបង្ក្រាបភ្លាមៗ។
ការចុះបង្ក្រាបនេះបានធ្វើឡើង នៅវេលាម៉ោង១៣,៣០ នាទីថ្ងៃសុក្រ ៦ រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
ត្រង់ចំណុចចំការស្វាយចន្ទីស្ថិតក្នុងភូមិបរញ៉ុកឃុំសាមគ្គីស្រុកអូរជុំខេត្តរតនគិរី។
ការចុះប្រតិបត្តិការបង្ក្រាបបនល្បែងសីុសងនេះបានឃាត់ខ្លួនជនសង្សយ័ចំនួនពីរនាក់ ទី១-ឈ្មោះ សុខ នីភេទប្រុស។
ទី២-ឈ្មោះ ញ៉ែន សុធី ភេទប្រុសអ្នកទាំងពីររស់នៅកន្លែងកើតហេតុខាងលើ។
ហើយដកហូតបានម៉ូតូចំនួន១៨គ្រឿងមាន់ជល់ចំនួន០៥ក្បាលនិងសម្ភារៈជល់មាន់មួយចំនួនទៀត។
ក្រោយបង្ក្រាបបានសមត្ថកិច្ចកម្លាំងជំនាញបានបញ្ជូនទៅបំពេញបែបបទតាមនិតិវិធី៕ ជីវន្ត័