ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបល្បែងសុីសងជល់មាន់មនុស្សទាំងហ្វូងបែរជាបង្ក្រាបបានតែមនុស្សពីរនាក់ស្មានតែអស្ចារ្យ​….!

ចែករំលែក៖

ខេត្តរតនគិរី៖ ទីតាំងល្បែងសុីសង(ជល់មាន់)មួយកន្លែងត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខេត្តសហការណ៍កម្លាំងអធិការស្រុកអូរជុំបានចុះធ្វើការបង្ក្រាបភ្លាមៗ។

ការចុះបង្ក្រាបនេះបានធ្វើឡើង នៅវេលាម៉ោង១៣,៣០ នាទីថ្ងៃសុក្រ ៦ រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
ត្រង់ចំណុចចំការស្វាយចន្ទីស្ថិតក្នុងភូមិបរញ៉ុកឃុំសាមគ្គីស្រុកអូរជុំខេត្តរតនគិរី។

ការចុះប្រតិបត្តិការបង្ក្រាបបនល្បែងសីុសងនេះបានឃាត់ខ្លួនជនសង្សយ័ចំនួនពីរនាក់ ទី១-ឈ្មោះ សុខ នីភេទប្រុស។

ទី២-ឈ្មោះ ញ៉ែន សុធី ភេទប្រុសអ្នកទាំងពីររស់នៅកន្លែងកើតហេតុខាងលើ។

ហើយដកហូតបានម៉ូតូចំនួន១៨គ្រឿងមាន់ជល់ចំនួន០៥ក្បាលនិងសម្ភារៈជល់មាន់មួយចំនួនទៀត។

ក្រោយបង្ក្រាបបានសមត្ថកិច្ចកម្លាំងជំនាញបានបញ្ជូនទៅបំពេញបែបបទតាមនិតិវិធី៕​ ជីវន្ត័


ចែករំលែក៖