ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធនិងប្អូនថ្លៃចេញពីផ្ទះជួលបំណងទៅរកទិញនំប៉័ងស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់ការបូបបានសម្រេចហេីយគេចខ្លួនបាត់។
ហេតុការណ៍ ខាងលើ បង្កការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៨ និង៤៥ នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ នៅ លើ ផ្លូវជាតិ លេខ ៤ មុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលនិង សាលាសង្កាត់ចោមចៅ ៣ ខណ្ឌ ពោធិ សែន ជ័យ ។
ជនរងគ្រោះជា ម្ចាស់កាបូបឈ្មោះ វណ្ណ ស្រី លក្ខ ភេទ ស្រី អាយុ ៣៤ ឆ្នាំ មុខរបរ អាជីវករ ស្នាក់ នៅ ភូមិ ជម្ពូ វ័ន សង្កាត់ ចោម ចៅ ៣ ។
ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ពួកគាត់មាន ៣ នាក់ ជិះ ម៉ូតូ មួយគ្រឿង ម៉ាកស្មាស់ វី ( ក្នុង នោះ មាន ប្តី ប្រពន្ធ និង ប្អូនថ្លៃ ស្រី ) ធ្វើ ដំណើរ ចេញពីផ្ទះ ជួល ស្ថិត ក្នុងភូមិ ជម្ពូ វ័ន គោលបំណង ឌុបគ្នាទៅរក ទិញ នំបុ័ងដាក់ សាច់ និង ទឹកក្រឡុក នៅ ម្តុំ រោងចក្រ QMI ។
ប្រភព ដដែល បាន បន្ត ថា ពេល ទៅ ដល់ ម្តុំ រោងចក្រ QMI មានភ្ញៀវច្រើន លុះចាំ យូរពេកពួកគាត់ក៏ឌុបគ្នាកាត់ តាម ក្នុងភូមិ ព្រៃព្រីងជើងឡើងមក ផ្លូវជាតិលេខ ៤ គោលបំណង ទៅ រក ទិញ នំ បុ័ងនៅ រង្វង់ មូល ថ្នល់បំបែក វិញ លុះ ពេល មក ដល់ មុខ ប៉ុស្តិ៍ប៉ូលិស ខាងលើ រៀបនឹង ជិះម៉ូតូ ឆ្លងផ្លូវទៅហើយ ស្រាប់តែ មាន ជនសង្ស័យ ២ នាក់ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាកស៊ុយសាគីលែត ពណ៌ សលាយ ខៀវ តាម ពីក្រោយ រួច ក៏ ធ្វើ សកម្មភាព ឆក់ កាបូប របស់ គាត់ បាន សម្រេចហេីយគេចខ្លួនបាត់។
ជនរងគ្រោះបានបន្តថា ក្នុងកាបូបនោះមានលុយ ចំនួន ១៤០ ដុល្លារ លុយ ខ្មែរ មួយ ចំនួន និង អត្ត សញ្ញាប័ណ មួយ សន្លឹក ផង ដែរ ។
ក្រោយ កើតហេតុ ជន រង គ្រោះបានទៅ ដាក់ ពាក្យបណ្តឹង ដើម្បី ឲ្យសមត្ថកិច្ច ជួយ ស្រាវជ្រាវ និង តាម ចាប់ខ្លួន ក្រុមជនសង្ស័យ ទាំង ២ នាក់ ខាងលើ នោះ យក មក ផ្តន្ទាទោស តាម ច្បាប់ ៕ សុខាសែនជ័យ