ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនបុក​បង្គោល​សុវត្ថិភាពស្លាប់​ម្នាក់ និង​រងរបួស​ម្នា​ក់

ចែករំលែក៖

ខេត្តកោះកុង៖ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្កឡើង​ដោយ​ខ្លួនឯងដោួជនរងគ្ឬោះ២នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្នដល់ផ្លូវកោងមិនបង្អង់ល្បឿន​បុក​បង្គោល​សុវត្ថិភាព បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ម្នាក់។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាណ៍ដោយខ្លួនឯងនេះបានកើតមានឡើងកាលពី​វេលា​ម៉ោង១០និង៤០នាទី​ព្រឹកថ្ងៃអង្គារ ១០កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅលើ​ផ្លូវ​លេខ៤៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ៣៣-៣៤ ភូមិ​តាំ​កន់ ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង។

ជនរងគ្រោះ​មានឈ្មោះ ណៃ ឈឹង ភេទ​ប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​តាំ​កន់ ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ស្លាប់​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​ម្នាក់ទៀត រងរបួស​ស្រាល ជិះ​ម៉ូតូ​ម៉ាកហុងដា ឌ្រី​ម​ សេ១២៥ ឆ្នាំ២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ​1O-8875ត្រូវបានដឹកយកទៅមន្ទីរពេទ្យ។ ករណីនេះកើតឡើងដោយសារបើកបរ​ល្បឿន​លឿន​នៅ​ចំណុច​ផ្លូវ​កោងមិនប្រយ័ត្នក៏បុក ​​បង្គោល​សុវត្ថិភាព។ ភ្លាមៗនោះបងប្អូន​ជនរងគ្រោះ បាន​យក​ជនរងគ្រោះ និង​ម៉ូតូ មក​លំនៅដ្ឋាន​ជនរងគ្រោះ និងក្រោយពី​សមត្ថកិច្ចធ្វើកោសល្យវិច័យ​រួចក៏នាំគ្នាធ្វើបុណ្យតាម​ប្រពៃណី ៕ សហការី


ចែករំលែក៖