ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយខ្លួនឯងដោួជនរងគ្ឬោះ២នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្នដល់ផ្លូវកោងមិនបង្អង់ល្បឿនបុកបង្គោលសុវត្ថិភាព បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាណ៍ដោយខ្លួនឯងនេះបានកើតមានឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃអង្គារ ១០កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រ៣៣-៣៤ ភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ជនរងគ្រោះមានឈ្មោះ ណៃ ឈឹង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀត រងរបួសស្រាល ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1O-8875ត្រូវបានដឹកយកទៅមន្ទីរពេទ្យ។ ករណីនេះកើតឡើងដោយសារបើកបរល្បឿនលឿននៅចំណុចផ្លូវកោងមិនប្រយ័ត្នក៏បុក បង្គោលសុវត្ថិភាព។ ភ្លាមៗនោះបងប្អូនជនរងគ្រោះ បានយកជនរងគ្រោះ និងម៉ូតូ មកលំនៅដ្ឋានជនរងគ្រោះ និងក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចក៏នាំគ្នាធ្វើបុណ្យតាមប្រពៃណី ៕ សហការី