ខេត្តរតនគិរី៖ បុរសម្នាក់ប្រើអំពើហិង្សា ដោយចេតនា ទៅមិត្តភក្តិ គូកន ទាស់ពាក្យសំដីគ្នា ពេលកំពុងផឹក ស៊ីស្ទុះយកកាំបិតមកកាប់លើជនរងគ្រោះរងរបួសហូរឈាមស្រោចពេញខ្លួន ពីរដេកពេទ្យ ម្នាក់ដេកគុក ។
ហេតុការណ៍អំពើហិង្សាកាប់ និងកាំបិតនេះ បានកើតឡើង នៅវេលាម៉ោង២០ និង៤៥នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិយឺន ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពីរនាក់ ទី១-ឈ្មោះ សៀង ម៉ៅ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរទី២-ឈ្មោះ សៀង ម៉េងស្រ៊នភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរអ្នកទាំងពីរ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ជនសង្សយ័ឈ្មោះ នៅ ដាលី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជាមួយគ្នាខាងលើ ។
ខណៈកំពុងផឹកស៊ីបានឈ្លោះ ប្រកែកទាស់ពាក្យសំដីគ្នា ក្នុងពេលផឹកស៊ី ជនសង្ស័យបានយកកាំបិត មកកាប់ទៅលើជនរងគ្រោះទាំងពីរនាក់តែម្តង បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនភ្លាមៗ ទៅកាន់មណ្ឌលសុខភាពស្រុកផងដែរ ។
ក្រោយកើតហេតុកម្លាំងនគបាលអធិការស្រុកបរកែវបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនិតិវិធី៕ ជីវន្ត័