ព័ត៌មានទាន់ហេតុការណ៍៖

ទើបរៀបការជាមួយសេដ្ឋីថៃថ្មីៗ ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិកជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីមេម៉ាយកូន២រូបស្រស់ ជាថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិកដែលទើបតែរៀបការជាមួយអ្នកជំនួញថៃវ័យក្មេងកាលពីចុងឆ្នាំ២០១៨នេះត្រូវកម្លាំង កងរាជអាវុធហត្ថ ឃាត់ខ្លួនកាលពីថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថៃ្ងទី២ ខែមករា ឆ្នាំ ២០១៩ ។

យោងតាមសមត្ថកិច្ចឲ្យដឹងថាថៅកែហាងកែសម្ផស្សរូបនោះឈ្មោះ ហូវ ដាណេ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនពាក់ ព័ន្ធករណីថតវីដេអូអតិថិជនដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់។

ប្រភពបញ្ជាក់បន្ថែមថា ជនរងគ្រោះ បានប្តឹងស្ត្រីជាថៅកែហាងដោយចោទ ប្រកាន់ថា ជនសង្ស័យបានបើកហាងកែ សម្ផស្សខាងលើដោយ ផ្តល់សេវាកម្មកែ សម្ផស្សចាក់ថ្នាំឲ្យសនិងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅ ក្រមុំ (ហ្ស៊ីន) ដោយយកតម្លៃ៧០០ ដុល្លារ ។

ពេលផ្តល់សេវារួចរាល់ ស្រាប់តែ មានវិក្កយបត្រ ២គឺ មួយតម្លៃ ៧០០ដុល្លារ និងមួយទៀតតម្លៃ២៨.០០០ដុល្លារ ដោយ អះអាងថា តម្លៃ២៨.០០០ដុល្លារជាសេវាចាក់ថ្នាំផ្សេងៗ ។

ពេលនោះជនរងគ្រោះបានតវ៉ាលើ សេវាផ្សេងៗ ដោយសុំត្រឹម ២.០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យបានទាមទារ៨.០០០ ដុល្លារ បើមិនបាន៨.០០០ដុល្លារទេគេនឹងបង្ហោះវីដេអូពេលជនរងគ្រោះទទួលសេវា (ដេរប្រដាប់ភេទ) លើបណ្តាញសង្គម ហ្វេសប៊ុកឲ្យខ្មាសគេ ។

ក្រោយទទួលការគំរាមបែបនេះទើប ជនរងគ្រោះ សម្រេចដាក់ពាក្យប្តឹងទៅ ការិយាល័យជំនាញរបស់កងរាជអាវុធ ហត្ថលើផ្ទៃប្រទេសឲ្យឃាត់ខ្លួនស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ តែម្តងទៅ ។

សមត្ថកិច្ចជំនាញបង្ហើបថា ក្រោយ ពេលឃាត់ខ្លួននៅថ្ងៃទី២ ខែមករា ឆ្នាំ ២០១៩នេះ ស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ បានសារភាពថា រាល់ពេលខ្លួនផ្តល់សេវា កម្មជូនអតិថិជន (ភាគច្រើនជាតារា និង ស្រីស្អាត) គឺតែងតែលួចថតវីដេអូជានិច្ច។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែនាំស្ត្រីសង្ស័យទៅឆែកឆេររកវីដេអូដែលនាងលួចថតនៅក្នុងហាងកែសម្ផស្សឈ្មោះ ឌែម៉ូគ្លីនិកនៅម្តុំផ្សារទួលគោកដើម្បីស្វែង រកភស្តុតាងបន្ថែម ។

សូមជម្រាបជូនថា ថៅកែហាងកែ សម្ផស្ស ឌែម៉ូគ្លីនិក ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ទើបតែចូលរោងការ ជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡាដ៏ស្កឹមស្កៃ មួយក្នុងបុរីវិមានភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅដោយមាន តារាៗប្រុស និងស្រី ល្បីៗ ជាច្រើនរូបចូល រួម ហើយត្រូវគេផ្សព្វផ្សាយ និងថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្អើលពេញប្រទេសកម្ពុជា ។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី ហូវ ដាណា បានសម្រេចចិត្តចូល រោងជ័យ ជាមួយអ្នកជំនួញល្បីឈ្មោះម្នាក់មានប្រាក់វាល់លានដុល្លារ ពិធីអាពាហ៍ ពិពាហ៍បានធ្វើនៅវីឡាដ៏ស្កឹមស្កៃមួយក្នុងបុរីវិមានភ្នំពេញក្រោមវត្តមានតារាល្បីៗ ជាច្រើន ។

អ្នកសិល្បៈដែលឃើញវត្តមានចូលរួមក្នុងកម្មវិធីនោះ មានដូចជា ស្រីម៉ុច, អ្នក នាង យុគ ចិន្ដា, អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល, អ្នកនាង សុគន្ធ នីសា និងស្វាមី, កញ្ញា សុខ សីឡាលីន, លោក អ៊ុន សិទ្ធា, លោក សាវីន ហ្វីលីព, លោក ករុណា ពេជ្រ, កញ្ញា ព្រះកាយ ច័ន្ទ ។

អ្វីដែលជាការចាប់អារម្មណ៍ក្នុងអាពាហ៍ ពិពាហ៍របស់អ្នកជំនួញស្រី ដែលមានសក្ដានុពលខ្លាំងលើវិស័យកែសម្ផស្សរូបនេះ ក្រៅពីវត្តមានតារាល្បីជាច្រើនរូបខំឆ្លៀតទៅចូលរួមចំថ្ងៃឆ្លងឆ្នាំ ខណៈដែលតារា ម្នាក់ៗចូលរួមកម្មវិធីគឺត្រង់កូនកំលោះមានវ័យក្មេងរហូតដល់ទៅ៨ឆ្នាំហើយជាអ្នក ជំនួញមានមុខជំនួញច្រើនមុខទ្រព្យសម្បត្តិរាប់លានដុល្លារ ក្នុងប្រទេសថៃ ។

លោក Thammarat Thurathong ត្រូវបានគេស្គាល់ថាគឺជាកូនពៅក្នុងត្រកូល អភិជន ដែលមានកូនតែ២នាក់ និងជាអ្នកជំនួញជួរមុខក្នុងប្រទេសថៃ ដែលមានក្រុមហ៊ុនធំៗក្នុងដៃជាច្រើន ដូចជាក្រុមហ៊ុន យន្តហោះឯកជន, ក្រុមហ៊ុនកប៉ាល់ឯក ជន, ក្រុមហ៊ុនលក់មាស, ក្រុមហ៊ុនផលិត ជី, ក្រុមហ៊ុនលក់ដី, ក្រុមហ៊ុន សណ្ឋាគារ និងភោជនីយដ្ឋានលំដាប់ផ្កាយ៥, ក្រុម ហ៊ុន កែសម្ផស្សជាដើម ។

តាមការលើកឡើងរបស់អ្នកស្រី ហូវ ដាណេ អ្នកទាំងពីរបានស្គាល់គ្នាជាង២ឆ្នាំមកហើយតាមរយៈការធ្វើជំនួញជាមួយគ្នាផ្នែកកែសម្ផស្ស និងមុខជំនួញផ្សេងទៀត ដែលដំបូងឡើយគ្រាន់តែជាដៃគូជំនួញ ប៉ុន្តែក្រោយពីសិក្សាចិត្តគ្នា ក៏ឈានដល់ មានទំនាក់ទំនងស្នេហាតែម្ដងទៅ។ ទាំង អ្នកសិល្បៈក៏ដូចជាមហាជនបានកោត សរសើរស្នេហាអ្នកជំនួញ១គូនេះជាខ្លាំង ដោយមិននឹកស្មានលោក Thammarat Thurathongមានវ័យក្មេងជាងដល់ទៅ៨ឆ្នាំ មកស្រលាញ់អ្នកស្រី ហូវ ដាណេ ដែលជា ស្ត្រីមេម៉ាយកូន២ទៅហើយ។ មិនត្រឹមតែ ប៉ុណ្ណោះ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ម្ដាយកូន កំលោះបានឲ្យកាដូយ៉ាងពិសេសខ្សែក ពេជ្រ១ខ្សែ តាមដែលដឹងមានតម្លៃប្រហែល ៤៧ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ១វង្ស មានតម្លៃប្រហែលជាង៣០ម៉ឺនដុល្លារ ឯណោះ ។

ដោយសារតែកូនកំលោះជាជនជាតិថៃ ដូចនេះអាពាហ៍ពិពាហ៍ខាងលើបានធ្វើ តាមបែបខ្មែរកាត់ថៃ អ្នកផាត់មុខ និងធ្វើ សក់ខាងកូនកំលោះនាំយកពីប្រទេសថៃទាំងអស់ដោយឡែកគ្រឿងសម្អាងសម្លៀក បំពាក់ គឺសុទ្ធតែកុម្ម៉ង់ថ្មីៗទាំងអស់ ដែល អ្នកស្រីបានប្រគល់ឲ្យហាងខ្មែរកាត់ដេរខ្មែរ ឌីហ្សាញជាអ្នករៀបចំឲ្យទាំងអស់ ។ ក្រោយ ពីរៀបការរួចគ្រឿងសម្អាងនិងសម្លៀក បំពាក់មិនត្រូវបានផ្ទេរឲ្យខាងសម្អាងយកទៅជួលបន្តឡើយ គឺពួកគេទុកតាំងជាអនុស្សាវរីយ៍ទាំងអស់។

ជារឿងដែលគួរឲ្យកោតសរសើរទៅ ទៀតនោះចំណងដៃដែលភ្ញៀវចងដៃអ្នក ជំនួញស្រីដែលមានសក្ដានុពលខ្លាំងលើ វិស័យកែសម្ផស្សរូបនេះ ប្រាប់ថានឹងយកទៅធ្វើកិច្ចការសប្បុរសធម៌ក្នុងនោះគម្រោងយកទៅសាងសង់សាលាឆទាន១ខ្នងខ្ទង់ ចំណាយប្រហែល៥ម៉ឺនដុល្លារក្នុងទឹកដី ខេត្តក្រចេះ។

បន្ទាប់ពីរៀបការរួចគូស្នេហ៍១គូនេះបានបង្ហើបប្រាប់ថានឹងបើកសាខាក្រុមហ៊ុន ជួលយន្តហោះនិងកប៉ាល់ឯកជនព្រមទាំងរថយន្តទំនើបៗ ដែលបច្ចុប្បន្នមានស្នាក់ ការនៅប្រទេសថៃមកបើកនៅក្នុងប្រទេសកម្ពុជាសម្រាប់សេដ្ឋីៗនៅស្រុកខ្មែរដែលមានបំណងចង់ដើរលេងក្នុងពេលឆាប់ៗនេះថែមទៀតផង ៕ ហេង សូរិយា


ចែករំលែក៖