ភ្នំពេញ៖ រថយន្ត Chevrolet ស៊េរីឆ្នាំ២០១៧មួយគ្រឿងទើបតែទំលាក់ពីទូ កុងតឺន័រមិនទាន់បើកបានមួយម៉ោងផងស្រាប់តែរថយន្តកុងតឺន័ររបស់ផែស្ងួត សុកន បើកកៀរបណ្តាលឲ្យរងការខូចខាតអស់មួយចំហៀង បង្កឲ្យមានកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្បែររង្វង់មូលចោមចៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្ត ស៊េរីទំនើប Chevrolet ឆ្នាំ២០១៧ ពណ៌ក្រហម មិនទាន់មានស្លាកលេខ បានបើកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុដែលជាកន្លែង ដែលមានផ្លូវឆ្លងកាត់រួចបានបន្ថយល្បឿនក៏ស្រាប់តែរថយន្តកុងតឺន័រ របស់ផែស្ងួត សុកន ដែលក្បាលរថយន្តមានពណ៌ខៀវលាយ.ស ពាក់ស្លាកលេខ ភ្នំពេញ 3B 5144 មានសណ្តោងទូ កុងតឺន័រនៅពីក្រោយបើកមកបណ្តាលឲ្យកៀរ រថយន្តChevroletសេរីឆ្នាំ២០១៧ ផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ដែលសម្រួលចរាចរណ៍ ដែលនៅក្បែរនោះបានធ្វើការវាស់វែង និងយករថយន្តអែបខាងដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាផងដែរ ៕ សុខាសែនជ័យ