ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ករណី​ផ្ទុះអាវុធ​ក្នុង​ក្លឹ​ប​កំសាន្ត​ ស៊ី​លី​ហួយ​ KTV​

ចែករំលែក៖

ខេត្តព្រះ​សីហ​នុ​៖​ ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ បន្ទាប់​ពី​មាន​ករណី​ផ្ទុះអាវុធ​ក្នុង​ក្លឹ​ប​កំសាន្ត​ ស៊ី​លី​ហួយ​ KTV​ ស្ថិត​នៅ​ក្នុង​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​។​

សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​បាន​ករណី​ផ្ទុះអាវុធ​ នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ខាងលើ​ភ្នា​ម​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៣​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ពេល​នោះ​គេ​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សង្គ្រោះ​ហើយ​ កម្លាំង​ជំនាញ​បាន​ទៅ​មើល​ជន​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ពេល​ទៅ​ដល់​ ជនជាតិ​ចិន​ដែល​រង​របួស​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ដោយ​មាន​ជនជាតិ​ចិន​ដែល​ជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​នៅ​​ទីនោះ​ចំនួន​១០​នាក់​ (​ស្រី​០២​នាក់​)​។​

​បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ហៅ​ពួក​គាត់​មក​សាកសួរ​បំភ្លឺ​ទើប​ដឹង​ថា​ករណី​នេះ​ កើតឡើង​ដោយសារ​ជន​រង​គ្រោះ​បាន​ឈ្លោះ​ ប្រកែក​គ្នា​ជាមួយ​មិត្តភក្តិ​ដែល​ផឹកស៊ី​រួម​តុ​គ្នា​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​របស់​គេ​ អា​មេ​ប​ញ្ជូ​ល​គ្រាប់​ ដើម្បី​គំរាម​ ហើយ​ក៏​មានការ​ប្រទាញប្រទង់​គ្នា​ កាំភ្លើង​ក៏​ផ្ទុះ​ បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​តែ​ម្តង​។​

​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ​ TIAN​ ZHOU​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​សណ្ឋាគារ​ ហ្វ​រ​ជូ​ណា​អ៊ិ​ន​ធើ​ណា​សិន​ណា​ល់​ ក្រុម​១៧​ ភូមិ​៥​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

វត្ថុ​តាង​ចាប់​យក​បាន​៖​កាំភ្លើងខ្លី​ ០១​ដើម​ ម៉ាក​ GLOCK​ 19​ AUSTRIA​ មាន​លេខៈ​ BFSK697​ ពណ៌​ខ្មៅ​ បង់​កាំភ្លើង​០១​ មាន​គ្រាប់​ ១១​គ្រាប់​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ កំពុង​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​ ៕ឆ្លាម សមុទ្រ


ចែករំលែក៖