ខេត្តកំពង់ធំ៖ អំពើហិង្សាដោយចេតនាមានអាវុធ (កាំបិតផ្គាក់) កាប់គ្នា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង២០នាទីកើតថ្ងៃទី០៤-០១-២០១៩ នៅចំណុច នៅភូមិខ្ញោម ឃុំសូយោង ស្រុកបារាយណ៍ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះប៉ន ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំប្រពន្ធឈ្មោះលុយ ឆវី អាយុ២៦ឆ្នាំនៅ ភូមិខ្ញោម ឃុំសូយោង ស្រុកបារាយណ៍មុខរបរជាកម្មករមើលស្រូវប្រាំងតំបន់វាលក្រោមខាងលិចភូមិខ្ញោម ។
ជនរងគ្រោះ០២នាក់ ទី១-ឈ្មោះសៀង គឹមហ៊ាន់ ភេទប្រុស អាយុ 37ឆ្នាំ របួស០២កន្លែង(ដាច់អង្អុលដៃឆ្វេង និងពោះ) ទី២-ឈ្មោះអឹម អាត ភេទប្រុស៣៦ឆ្នាំ (របួសកដៃឆ្វេង)ទាំងពីរនាក់នៅភូមិឃុំកើតហេតុ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកត្រពាំងស្វាយ ។
មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហ៊ាន់ និងឈ្មោះលន់ សារ៉ុម បាន ផឹកនៅផ្ទះលន់ សារ៉ុម០២នាក់មួយសន្ទុះទើបឈ្មោះប៉ន ស៊ីណា ជាជនសង្ស័យដើរចូលទៅផឹកដែរហើយជជែកគ្នាបណ្តាលឲ្យទាស់ ពាក្យសំដីគ្នារហូតធ្វើឲ្យជនសង្ស័យទ្រាំមិនបាន រត់ទៅយកកាំបិតពីក្នុងផ្ទះ(ផ្ទះនៅទល់មុខកន្លែងផឹក)ចេញមកវិញជួបជនរងគ្រោះតាមផ្លូវមុខផ្ទះ ហើយកាប់ត្រូវជនរងគ្រោះបណ្តាលឲ្យដាច់ចង្អុលដៃឆ្វេង និងពោះ ចំណែកឈ្មោះ អឹម អាត ជាជនរងគ្រោះទី២ បាន ស្ទុះទៅជួយត្រូវ ជនសង្ស័យកាប់ចំកដៃឆ្វេងបណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ ។
រីឯជនសង្ស័យក្រោយធ្វើសកម្មភាពរួចគេចខ្លួនបាតស្រមោល ករណីនេះសមត្ថិកច្ចកំពុងតាមស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី