ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជនជាតិ​ចិន​ម្នាក់​មិន​ដឹង​មាន​វិបត្តិ​អ្វី​ស្រាប់​តែ​លោត​ពី​លើ​អាគារផ្សារ​ទំនើប​អ៊ីអន​១​ ស្លាប់​យ៉ាង​អាណោចអាធ័ម​

ចែករំលែក៖

ភ្នំពេញ ៖​ បុរស​ជនជាតិ​ចិន​ម្នាក់​មិន​ដឹង​មាន​វិបត្តិ​អ្វី​ស្រាប់​តែ​លោតសម្លាប់ខ្លួន ពី​លើ​អាគារផ្សារ​ទំនើប​អ៊ីអន​១ពី​ជាន់​ទី​៤ធ្លាក់​មក​ដល់​ដី​បណ្ដាល​ឲ្យ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

ហេតុ​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​វេលាម៉ោង​ជាង​១០យប់​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្សារ​ទំនើប​អ៊ីអន​១ នៅតាមបណ្តោយផ្លូវសុធារស ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។សពជនរងគ្រោះជនរងគ្រោ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​នាវេលា​ម៉ោង​​កើតហេតុគេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ដេីរ​លេងកម្សាន្ត​​នៅ​ផ្សារ​ទំនើប​អ៊ីអន​១ស្ថិត​នៅ​ជាន់​ទី​៤​ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​មក​មិន​ដឹង​ថា​ជនជាតិ​ចិន​ខាង​លើ​មាន​វិបត្តិ​អ្វី​នោះ​ទេ​ស្រាប់​តែ​បានលោត​ពី​លើ​ជាន់​ទី​៤​ធ្លាក់​ដល់​ដី​បណ្ដាល​ឲ្យ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច័យ​ ​ដើម្បី​ស្វែងរកសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកសពជនររងគ្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឲ្យដឹងថាករណីនេះមូលហេតុមកពីអ្វីមួយឲ្យពិតប្រាកដ៕ ​ ភារ៉ា ដង្កោ


ចែករំលែក៖