ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកZoomer-X ចេញពីកន្លែងលក់ដូរគោលបំណងត្រឡប់ទៅផ្ទះវិញ លុះជិះមកដល់នៅមុខផ្សារស្ទឹងមានជ័យថ្មី ស្រាប់តែត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយក្នុងកាបូបនោះមានលុយជាង១ពាន់ដុល្លារ និងទូរស័ព្ទ២គ្រឿង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃអាទិត្យ ១កើត ខែបស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារស្ទឹងមានជ័យថ្មី តាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកZoomer-X ចេញពីកន្លែងលក់ដូរគោលបំណងត្រឡប់ទៅផ្ទះ លុះជិះមកដល់នៅមុខផ្សារស្ទឹងមានជ័យថ្មី ស្រាប់តែត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយក្នុងកាបូបនោះមានលុយជាង១ពាន់ដុល្លារ និងទូរស័ព្ទ២គ្រឿង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់តែសុំខ្ចីទូរស័ព្ទប្រជាពលរដ្ឋ ដើម្បីទំនាក់ទំនងទៅបងប្អូនឲ្យមកទទួលយកត្រលប់ទៅផ្ទះសិន ទើបចាំដាក់ពាក្យបណ្តឹងជាក្រោយ ដើម្បីឲ្យសមត្ថកិច្ចជួយកំណត់មុខសញ្ញានិងតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ស រស្មី