ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើល​ទាំងយប់ ខណៈភ្លើងឆេះកាស៊ីណូឧកញ៉ាកុកអាន​ជាន់ទី១៨

ចែករំលែក៖

ប៉ោយប៉ែត៖ អគារជាន់ទី១៨​​ នៃកាស៊ីណូរបស់ឧកញ៉ាកុកអាន ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ​កាលពីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ។

នៅពេលភ្លាមៗនេះ គេមិនទាន់ដឹងពីមូលហេតុ ឬរងរបួសមនុស្ស​យ៉ាងណានោះទេ ។ ទីតាំងកាស៊ីណូនេះ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​​ ខេត្តបន្ទាយមានជ័យ ។

នៅវេលាម៉ោង១០និង៥៦នាទីយប់ អគ្គិភ័យមួយនេះត្រូវបានកម្លាំងពន្លត់អគ្គិភ័យ​ក្រុងប៉ោយប៉ែត​ ក៏ដូចសហការពីកម្លាំងខេត្តផងដែរ​គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង និងមិនបណ្តាលឲ្យរាលដាលឆេះទៅកន្លែងផ្សេងនោះឡើយ ៕ វណ្ណា


ចែករំលែក៖