ព័ត៌មានទាន់ហេតុការណ៍៖

មកដល់ផ្ទះជួលឃើញប្រពន្ធអង្គុយក្បែរអ្នកផ្សេង ទាញកាំបិតមកកាប់ ប្រពន្ធចូលឃាត់ ត្រូវមួយកាំបិតចំក្បាលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសសង្ស័យជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបានឃាត់ខ្លួនបន្ទាប់ពីផឹកស្រាស្រវឹងជោគមកដល់ផ្ទះរករឿងប្រច័ណ្ឌប្រពន្ធ និងឃើញមានប្រុសនៅក្បែរបានរត់ទាញយកកាំបិតផ្គាក់មកកាប់ចៃដន្យ ប្រពន្ធរត់មកឃាត់ បែរជាត្រូវមួយកាំបិតចំក្បាលហូរឈាមរងរបួសធ្ងន់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីយប់ នៅចំនុចបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យជាប្ដីដែលសមត្ថកិច្ច ឃាត់ខ្លួន មានឈ្មោះ អយ ម៉ុញ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំណតត្រាច ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ឆែម ឃ្លា អាយុ៣៣ឆ្នាំមុខរបរកម្មការិនីរោងចក្រ។

ប្រភពបន្តថាចំណែកបុរសដែលត្រូវជនសង្ស័យកាប់មិនត្រូវមានឈ្មោះសុខ ជា អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរកម្មកទីលំនៅភូមិល្វា ឃុំ អារក័ត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថាមុនកើតហេតុនៅផ្ទះជួលដែលមានម្ចាស់ ឈ្មោះ ម៉ៅយាត ភេទប្រុស៥១ឆ្នាំ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងមាន ករណីហឹង្សាដោយចេតនា បង្ករដោយជនសង្ស័យជាប្ដីបានផឹកស្រាឡើងស្រវឹងហើយបានមកដល់ក៏រករឿងប្រពន្ធខណះប្រចណ្ឌ័និងបុរសម្នាក់ទៀត ដែលនៅផ្ទះជួលក្បែរគ្នាធ្វើឲ្យជនសង្ស័យមានកំហឹងយ៉ាងខ្លាំងហើយ ក៏រត់ទៅយកកាំបិតផ្គាក់មកកាប់ទៅបុរសនោះ ប៉ុន្តែចៃដន្យប្រពន្ធរត់ទៅឃាត់ ស្រាប់ត្រូវមួយកាំបិតចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ហូរឈាម ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។

បច្ចុប្បន្នជនរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ចំណែកជនសង្ស័យត្រូវជាប្តី ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ធ្វើការឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសុំណុំរឿង ចាត់ការ តាមច្បាប់ ៕ យឹម សុថាន

 


ចែករំលែក៖