ខេត្តព្រះសីហនុ៖ នគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាៈ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី មានក្មេង៣ នាក់ លេងចងក បណ្តាលឲ្យស្លាប់ម្នាក់ នៅតំបន់១៨០ខ្នង ក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ផាត សុខា ភេទស្រី អាយុ៧ឆ្នាំ ឪពុកឈ្មោះផាត សុភណ្ឌ អាយុ៤២ឆ្នាំ មុខរបរកម្មករ ម្ដាយឈ្មោះហៀង ខន អាយុ២៧ឆ្នាំមុខរបរមេផ្ទះ ស្លាប់នៅកន្លែងកើតហេតុ ។
នគរបាលបញ្ជាក់ថា មូលហេតុដោយសារ មានក្មេងៗ ៣នាក់ អាយុ ៧ឆ្នាំ ម្នាក់ អាយុ៥ឆ្នាំម្នាក់ និងអាយុ៣ឆ្នាំម្នាក់ បាននាំគ្នាលេងល្បែងចងក (ល្បែងមរណៈ) ហើយក៏ជ្រុលស្លាប់ ក្មេងស្រីម្នាក់ ឈ្មោះសុខា អាយុ៧ឆ្នាំ តែម្តង។
រីឯក្មេងតូចៗ២នាក់ទៀត ដែលមិនទាន់ បានលេងល្បែងមរណៈនេះ ក៏បាន រួចពីសេចក្តីស្លាប់ទៅ ៕ ឆ្លាម សមុទ្រ