ខេត្តសៀមរាប៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបឃាត់ខ្លួន តាមពាក្យបណ្តឹងពីឈ្មោះ ឡេ គឹមលាង ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវជាម្តាយជនរងគ្រោះដោយចោទប្រកាន់ថាបុរសនេះចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់អាយុ១២ ឆ្នាំបានសម្រេច៣ដង ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រំ សុខុម ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ក្នុងពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះបានបញ្ជាក់ថា បុសរជាប់សង្ស័យឈ្មោះព្រំ សុខុម បានរួមភេទជាមួយកូនគាត់បានសម្រេចចំនួន៣ដង កាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០១៩ ហើយត្រូវបែកធ្លាយរឿងដោយសារគាត់ឃើញកូនស្រីមានភាពមិនប្រក្រតីចេះតែស្រែកយំហើយពេលសួរនាំទើបដឹងរឿងនេះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះរំលោភសេពសន្ថវៈពិតប្រាដកមែន។ កាលពីឆ្នាំ២០១៣ខ្លួនបានជាប់គុកម្តងបន្ទាប់ពីបានរំលោភបំពានផ្លូវភេទលើកុមារីម្នាក់នៅភូមិបន្ទាយចាស់រួចម្តងមកហើយៗត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនបានចាប់បញ្ជូនទៅតុលាការហើយទើបតែចេញពីពន្ធនាគារបានរយ:ពេល១ឆ្នាំប៉ណ្ណោះ ។
បន្ទាប់ពីជនសង្ស័យរូបនេះបានសារភាពរួច សមត្ថកិច្ចនគរបាលបានប្រគល់ជនរងគ្រោះទៅឲ្យមន្ទីរសង្គមកិច្ចខេត្ត រីឯជនសង្ស័យកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីអនុវត្តតាមនីតិវិធី៕ សហការី