ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញបុកម៉ូតូ ស្លាប់នាយកសាលាម្នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង: មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តច្នៃ​មួយគ្រឿង បានបុកម៉ូតូ លោកនាយក​សាលា​បឋមសិក្សា រកាបុស្ស ពេល ជិះបញ្ច្រាសទិស​គ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យលោកនាយកសាលាស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាចថ្ងៃអង្គារ ១០ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៥៧ ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតន:​មណ្ឌល ខេត្តបាត់ដំបង។

មន្រ្តីនគរបាលចរាចរស្រុក​រតន:​មណ្ឌលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ុ វណ្ណ: ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​នាយក​សាលា​បឋម​សិក្សា​រកា​បុស្ស មានទីលំនៅភូមិ-ឃុំ កន្លែងកើតហេតុខាងលើ ។ ចំណែកអ្នកបើកបររថយន្តបង្កកែច្នៃដឹកទំនិញ​ពេញគ្មានពាក់​ស្លាកលេខ ទុករថយន្តចោលរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរស្រុក​រតន:​មណ្ឌលទៅដល់បានធ្វើការវាស់វែង យកវត្ថុតាងយានយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ ៕​ សហការី


ចែករំលែក៖