ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរាចរក្រុងព្រះសីហនុឃាត់រថយន្ត១២គ្រឿង និងរកឃើញជនជាតិចិនគ្មានបណ្ណបើកបរ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងនគបាលខេត្តព្រះសីហនុអោយដឹងថា នគរបាលចរាចរណ៍បានឃាត់រថយន្ត​ចំនួន១២គ្រឿង ដែលបើកបរដោយជនជាតិចិន គ្មានបណ្ណបើកបរ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

នគរបាលឲ្យដឹងថា ការចាប់ឃាត់អ្នកបើក និងរថយន្តខាងលើធ្វើឡើងនៅពេលកម្លាំងត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​កាលយប់​ទី១៦ ខែ​មករា ឆ្នាំ​២០១៩ នៅលើផ្លូវឯករាជ្យ ត្រង់ចំណុច មុខការិយាល័យចរាចរណ៍ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្នុងនោះកម្លាំងឃាត់រថយន្ត​ចំនួន១២គ្រឿងទុក និងរកឃើញជនជាតិចិនគ្មានបណ្ណបើកបរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖