ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿន​ជាន់​ហ្រាំ្វ​ង​ រអិលជ្រុលទៅបុក​រថយន្ត​មួយគ្រឿង​ទៀតធ្លាក់ផ្លូវរបួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកោះកុង៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើងរវាង  រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX ៣០០ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២A ០៩៨៩ ទិសដៅ​កោះកុង-ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ហេង សារ៉ូ​ត ភេទ​ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ទី​រួម​ខេត្តកោះកុង ។ លុះ​មកដល់​ចំណុច​ខាងលើ​ផ្លូវ​កោង រថយន្ត​នេះបើកបរ​លឿន​ជាន់​ហ្រាំ្វ​ង​រអិលក៏ជ្រុល ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ដែល​កំពុងធ្វើដំណើរ​លើ​ផ្លូវ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX ៣០០ ពណ៌ ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ​២D ២៦៨៨ ទិសដៅ​ភ្នំពេញ-កោះកុង បើកបរ​ដោយ​ឈ្មោះ ស្វាយ គី​រី ភេទ​ប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ សង្កាត់ ច្បារអំពៅ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ក្រ​ទ្បា​ប់​ធ្លាក់​ពី​ថ្នល់​ចាត់ទុកជាសំណាងរបួសស្រាល​មនុស្សម្នា​ក់​តែរថយន្ត​ខ្ទេចស្ទើរ​ទាំងស្រុង។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរសៀលនៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ លើផ្លូវ​ជាតិ​លេខ ៤៨ ចំណុច​អន្ទង់អាំង​តូច ចន្លោះ​Km ៦៦-៦៧ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ។

រថយន្តទាំង២គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរស្រុកបុទុមសាគរស្ទូច​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ដើម្បីរង់ចាំ​ដោះស្រាយ​ទៅតាម​ច្បាប់៕


ចែករំលែក៖