ព័ត៌មានទាន់ហេតុការណ៍៖

កាធ្វេប្រហែសរបស់ឪពុកម្ដាយធ្វើឲ្យកូនប្រុសស្មើនឹងកែវភ្នែកស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កុមារាអាយុទើបត្រឹមតែ ២ខូបប៉ុណ្ណោះ ដែលឪពុកម្ដាយកំពុងស្រឡាញ់ស្ទើរលេប បានរអិលជើងធ្លាក់ចូលទឹកស្រះ លង់ស្លាប់យ៉ាងរន្ធត់ ដែល នេះចាត់ទុកថា ជាការធ្វេសប្រហែសរបស់អាណាព្យាបាលផងដែរ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្រះទឹកក្បែរផ្ទះឪពុកម្ដាយកុមារារងគ្រោះ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាធរជ្ញាមានសមត្តកិច្ចមូលដ្ខានបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ មុី រតនា អាយុ ២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសសារឪពុកឈ្មោះ ជីង រតនៈ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ ជិន សុភក្តិ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ។

ប្រភពព័ត៌មានខាងលើបន្តទៀតថា ករណីនេះអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានមន្ត្រីជំនាញ ចុះដល់កន្លែងដើម្បីធ្វើការពិនិត្យ កុមារាអាចពិតជាស្លាប់ដោយលង់ទឹកស្រះ មូលហេតុជាការធ្វេសប្រហែសរបស់អាណាព្យាបាល ។ សាកសពកុមារាបានធ្វើកំណត់ហេតុប្រគល់ឪពុកម្ដាយធ្វើបុណ្យ៕ បឹុម ពិន


ចែករំលែក៖