ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ដុតផ្ទះខ្លួនឯងហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ដុតផ្ទះខ្លួនឯងហើយ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៩ នៅក្នុងភូមិ តាស្នែង ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថាការឃាតខ្លួននេះធ្វើឡើងតាមបបញ្ជា លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួន ជនបង្កឈ្មោះ ស៊ិន នុយ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្ដី និងប្រពន្ធឈ្មោះ កែវ ឡុក អាយុ ២៩ឆ្នាំ រស់នៅក្នុង ភូមិ តាស្នែង ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

ខូចខាតផ្ទះ១ខ្នង ទំហ ៥គុណ៧ម៉ែត្រ សាងសងដោយជញ្ជាំងស្លឹក ក្រាលក្ដារ ដំបូលស័ង្កសី បានខូចខាត ទាំងស្រុង រួមទាំងសម្ភារមួយចំនួនទៀត សរុប៥លានរៀល ។

ជនបង្ក ឈ្មោះ ស៊ិន នុយ បានសារភាពថា ខ្លួនពិតជាបានដុតផ្ទះខ្លួនឯងពិតមែន ដោយសារខឹងប្រពន្ធពូកែឌឺដងដាក់ខ្លួន។ បច្ចុប្បន្ន តុលាការសម្រេចឃុំខ្លួនហើយ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ៕ ប៊ុនរិទ្ធី


ចែករំលែក៖