ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ ចុះរៀបចំសំណ្តាប់ធ្នាប់ ស្ទូចរថយន្តចំនួន៣គ្រឿង ម៉ូតូចំនួន១៤គ្រឿង ម៉ូតរ៉ឺម៉ក់ចំនួន៤គ្រឿង ដែលឈប់ចតគ្មានសណ្តាប់ធ្នាប់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៩ ចាប់ពីម៉ោង៧ព្រឹកនាទី​ ដល់ម៉ោង១១ថ្ងៃ ដោយអនុវត្តន៍តាមគោលការណ៍របស់​ លោក​ សុខ​ ពេញវុធ​ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យ​លោក​ យស យុទ្ធី​ អភិបាលរងខណ្ឌ​ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានបន្តដឹកនាំកម្លាំងចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាឲ្យមានរបៀបរៀបរយល្អប្រសើរ ។

អាជ្ញាធរខណ្ឌ បានឲ្យដឹងថា ការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅមូលដ្ឋានរបស់ខ្លួន គឺនៅជុំវិញអតីតទីលានប្រជាធិបតេយ្យ (ផ្លូវលេខ១០៦-១០៨) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ ផ្លូវសុធារស តីរវិថីស៊ីសុវត្ថិ ផ្លូវប៉ាស្ទរ័ ផ្លូវត្រសក់ផ្អែម ផ្លូវលេខ១៩ ផ្លូវលេខ១១០​ ផ្លូវលេខ១១៨​ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤​ ផ្លូវលេខ១៤៨​ ផ្លូវលេខ១៥៤​ ផ្លូវលេខ១៧៨ ផ្លូវលេខ១៣ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត។

អាជ្ញាធរបញ្ជាក់ថា ជាលទ្ធផល នៃការចុះរៀបចំសំណ្តាប់ធ្នាប់នេះដែរ កម្លាំងចម្រុះខណ្ឌ បានស្ទូចរថយ្ដនចំនួន៣គ្រឿង ម៉ូតូចំនួន១៤គ្រឿង ម៉ូតកង់បីចំនួន៤គ្រឿង ដែលឈប់ចតគ្មានសណ្តាប់ធ្នាប់ បញ្ជូនយកមករក្សាទុក និងធ្វើការអប់រំណែនាំតាមក្រោយ នៅសាលាខណ្ឌដូនពេញផងដែរ៕ស តារា


ចែករំលែក៖