ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចូលរួមបុណ្យសព​ជាង​៤០នាក់ ស្លាប់និងរបួស ក្នុងការបាញ់ប្រហារ​ពីខ្មាន់កាំភ្លើង

ចែករំលែក៖

បុណ្យសព ក្លាយទៅជាទីតាំងនៃសោកនាដកម្ម បង្កឡើងដោយក្រុម​បះបោរ បាញ់ប្រហារ​បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ជាង​៤០នាក់​។

ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងនៅក្នុងប្រទេសអាហ្វ្រិកកណ្តាល ​ជាតំបន់មានអំពើហិង្សាខ្លាំងបំផុត ។ តាមព័ត៌មានពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ​ប្រចាំនៅ អាហ្វ្រិកកណ្តាល​កាលពីថ្ងៃទី​២៩ ខែមករា បានឲ្យដឹងថា មានពលរដ្ឋ​១៨នាក់ស្លាប់ និង​២៣នាក់រងរបួស​ ដោយសារតែការបាញ់ប្រហារពីក្រុមខ្មាន់កាំភ្លើង​ទៅលើពលរដ្ឋដែលចូលរួមនៅក្នុងពិធីបុណ្យសព ​។

ក្រុមរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា​ ក្រុមប្រដាប់អាវុធ​ មកពីសម្ពន្ធមិត្ត ដើម្បីសន្តិភាព​បានបើកការវាយប្រហារនៅក្នុងពិធីបុណ្យសព​នៅក្នុងស្រុក​ Ippy ។ ការបាញ់ប្រហារខាងលើកើតឡើង ក្នុងពេលដែលកិច្ចពិភាក្សា​ស្វែងរកសន្តិភាពសម្រាប់សាធារណរដ្ឋអហ្វ្រិកកណ្តាលកំពុងតែធ្វើឡើងនៅ ស៊ូដង​។

សាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺជាប្រទេស​ក្រីក្របំផុតលើពភពលោក​ត្រូវប្រឈមនឹង អំពើហសិង្សា​ជាតិសាស្ត្រ សាសនា​ចាប់តាំងពីឆ្នាំ​ ២០១៣ មកទល់ពេលនេះ ។​ ក្រុមអិស្លាម​ Seleka ​បាននាំគ្នាក្រោកឈរឡើងទាមទារផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី​ Francois Bozize ។

ប៉ុន្មានខែចុងក្រោយនេះ ​ស្ថានភាព អំពើហិង្សាបានកើនឡើង និងរាលដាលជាទ្រង់ទ្រាយធំ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាល ។ បច្ចុប្បន្នកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ​ជាង​១៣ពាន់នាក់ បានខិតខំរក្សាសន្តិភាពជូនពលរដ្ឋ​ចាប់តាំងពីឆ្នាំ​២០១៤មកទល់ពេលនេះ ៕

 

Joint patrol with military and police in PK5 Neighborhood in Bangui, Central African Republic.


ចែករំលែក៖