ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកLEXUS RX330 ប្រើប្រាស់ល្បឿនលឿនរេចង្កូតបុកតូបលក់ចាប់ហួយរបួសធ្ងន់ ស្រាល៧នាក់

ចែករំលែក៖

ខេត្តស្វាយ​រៀង​៖ ​យ៉ាងហោចណាស់ មនុស្ស​ប្រុស ស្រី៧នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារកណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ស្រាប់តែរេចង្កូតបុកចូលតូប​លក់​ចាប់ហួយ​របស់​ប្រជាពលរដ្ឋ​យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី៦ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​១៣​ ក្រាល​កៅស៊ូ​ នៅ​ចំណុច​ភូមិ​ចុង​អូរ​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​។​

យោងតាមនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា អ្នកជិះរថយន្តដែលរងរបួសមានឈ្មោះ វ៉ា​ន់​ សា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ក្រូច​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀងជាអ្នកបើករថយន្ត ។

ទី២ ​ឈ្មោះ​ កេង​ ចាន់​ឌឿ​ន​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ត្រពាំង​គ្រួ​ស​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​

ទី​៣ ឈ្មោះ វ៉ា​ន់​ ប៊ុ​ន​រន​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ក្រូច​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង ​

ទី​៤-ឈ្មោះ ដុំ​ សា​ម៉​ន​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ត្រពាំង​គ្រួ​ស​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​

ទី​៥ ឈ្មោះទេព សា​រ៉​ម​ ភេទ​ស្រី​ អាយុ​៦៣​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ក្រូច​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​

ទី​៦-ឈ្មោះ សំ​ លី​សា​ ភេទ​ស្រី​ អាយុ​៣​ឆ្នាំ​ រស់នៅ​ភូមិ​ក្រូច​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​

និងទី​៧-ឈ្មោះ ឌឿ​ន​ សំណាង​ ភេទ​ស្រី​ អាយុ​៥​ឆ្នាំ​ មុខរបរ​ក្នុង​បន្ទុក​ រស់នៅ​ភូមិ​ត្រពាំង​គ្រួ​ស​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​

ចំណែកតូបលក់ចាប់ហួយដែលរងការខូចខាតមានម្ចាស់​ឈ្មោះ​ សែ​ លី​ដា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ចុង​អូរ​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​

សម្ភារដែលខូចខាតរួមមាន​កញ្ចក់​ដាក់​ពែង​១គ្រែ ធុង​ស្នោ​រដាក់​ទឹកកក​ និងរថយន្ត​មួយ​គ្រឿង​។​

ប្រភពបន្តថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក​LEXUS​ RX330​ ពណ៌​ប្រផេះ​ ពាក់​ស្លាកលេខ ភ្នំពេញ​ 2AU-8993​ ​ ដោយធ្វើដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័ស្រាប់តែរេចង្កូតបុកចូលតូប​លក់​ចាប់ហួយ​របស់​ប្ររជាពលរដ្ឋយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន​អ្នក​រងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែនិងធ្វើការវាស់វែងអូសយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖