ភ្នំពេញ៖ ស្ត្រីពីរនាក់ប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាតែមិនសម្រេចដូចគ្នា ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ ដែលហេតុការណ៍នេះបានកើតទ្បើងកាលពីម៉ោង១១យប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ នៅស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ វ័យជាង៣០ឆ្នាំ ជិះម៉ូតូឌុបមកពីម្តុំរង្វង់មូលកាំកូលស៊ីធី មកដល់លើស្ពានជ្រោយចង្វា ក៏លោតទឹកសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានសមត្ថកិច្ចយាមនៅគោលដៅនោះ ជួយឃាត់បានទាន់។
មួយសន្ទុះក្រោយមក ស្រាប់តែមានស្ត្រីម្នាក់ទៀត បានដើរបណ្តើរយំបណ្តើរ សង្ស័យខូចចិត្តរឿងប្ដី បម្រុងមកលោតទឹកសម្លាប់ខ្លួន តែត្រូវបានអ្នកដំណើរតាមផ្លូវឃើញជួយឃាត់ជាប់ រួចទាក់ទងហៅប្តីរបស់ស្ត្រីនោះ មកទទួលយកត្រឡប់ទៅផ្ទះវិញ៕ ជ្រោយពេជ្រ