ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបយួរដៃ បានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ច ខណៈកំពុងជិះលើ passapp កាលពីវេលាម៉ោង២២និង៥០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីភូមិតាងួន សង្កាត់កាកាប់១ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ DAI SIBO អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងក្រុមហ៊ុនស្នាក់នៅខុនដូរ អាគារលេខ១០៨៥ ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីជាជនជាតិចិនបានជិះ ផាស់អេប ពណ៌លឿងធ្វើដំណើរពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទិសដៅលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយមកធ្វើឆក់យកកាបូបយួរកាន់ជាប់ដៃ ពេលនោះបានប្រតាយប្រតប់ទៅវិញទៅមក តែដណ្តើមបានតែដៃកាបូបប៉ុណ្ណោះ ចំណែកកាបូបចោរឆក់យកទៅបាត់ដោយសុវត្ថិភាព ។ ក្នុងកាបូប មានលុយដុល្លារ៩៦៥ដុល្លារ កាតATM ចំនួន០៨ បាស្ព័រមួយ និងឯកសារមួយចំនួន។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ឲ្យជួយស្រាវជ្រាវ ៕ សុខាសែនជ័យ