ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមតែរថយន្តបែនដឹកដីសោះ ចង់សាកកម្លាំងជាមួយរថភ្លើងផង?

ចែករំលែក៖

ខេត្តព្រះសីហនុ៖ វេលាម៉ោង ១០:១៥នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវដែក ត្រង់ចំណុចភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កដោយ រថយន្តបែនដឹកដី ០១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មានផ្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិច ឆ្ពោះទៅ កើត លុះដល់ចំណុចខាងលើបានបុកនឹង រថភ្លើង ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បណ្ដាលឲ្យធ្លាក់ក្បាលរថភ្លើងចេញពីលើផ្លូវដែក ។

នគរបាលបានឲ្យដឹងថា ករណី គ្រោះថ្នាក់នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ ។

ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

រីឯវត្ថុតាង រថយន្ត ០១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖