ព័ត៌មានទាន់ហេតុការណ៍៖

ចិននិងចិនបាញ់បោះនៅក្នុងខារ៉ាអូខេ ឡាហ្វីរ៉ា បង្ករបួសស្នាម ផ្អើលក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត: រឿងរ៉ាវផ្ទួនៗគ្នា នៅក្រុងប៉ោយប៉ែតមិនទាន់បាត់ផ្សែងនៅឡើយ ករណីជនមិនស្គាល់មុខយកគ្រាប់បែកច្នៃមកបង្កៃនៅក្នុងកាស៊ីណូ តែនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ថៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណី ចិននិងចិនបាញ់បោះនៅក្នុងខារ៉ាអូខេ បង្ករបួសស្នាម ធ្វើឲ្យមានការភ្ញាក់ផ្អើលត្រង់ចំណុច KTV ខារ៉ាអូខេ ឡាហ្វីរ៉ា១ ឋិតនៅភូមិបាលិលេយ្យ១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីផ្ទុះអាវុធដែលកើតឡើងរវាងស្ទាវ២ក្រុម បង្កឡើងដោយ ជនជាតិចិនដូចគ្នា ដែលធ្វើឲ្យមានជនជាតិចិនម្នាក់រងរបួសធ្ងន់ ដោយការបាញ់ និងវាយប្រហារពីក្រុមម្ខាងទៀត របួសត្រង់គល់ភ្លៅខាងស្តាំក៏ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។ ទោះយ៉ាងណា ជនជាតិចិនរងរបួសនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ ព្រោះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ។

យោងតាមកាមេរ៉ាសុវត្ថិភាព ចេញពីហាងខារ៉ាអូខេខាងលើ បានបញ្ជាក់ថា ស្ទាវ២ក្រុមនេះ បានរត់ដេញវាយដោយប្រើដំបងដែកគ្រលាស់ និងមានកាំភ្លើងរត់ដេញពីក្នុងបន្ទប់ខារ៉ាអូខេ ចេញមកបរិវេណខាងក្រៅផងដែរ។

ប្រភពបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ គេឃើញមានវត្តមានព្រះរាជអាជ្ញាអមសាសាដំបូងខេត្តបន្ទាយមានជ័យ រួមទាំងសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុ និងស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណា

 


ចែករំលែក៖