ព័ត៌មានទាន់ហេតុការណ៍៖

ទាហានវេណេហ្ស៊ុយអេឡា ប្តេជ្ញាការពារប្រធានាធិបតិ និង ដែនអធិបតេយ្យ

ចែករំលែក៖

នៅពេលនេះ វេណេហ្ស៊ុយអេឡាបាន បង្កើនសម្ថភាពការពារព្រំដែន​ ខណៈអាមេរិក​ដាក់សម្ពាធឲ្យប្រធានាធិបតី ម៉ាឌូរ៉ូ លាលែងពីតំណែង​។ កាលពីថ្ងៃទី​១៣ ខែកុម្ភៈ កម្លាំងទាហានវេណេហ្ស៊ុយអេឡា បានបង្កើន សកម្មភាពយាមល្បាត​នៅតាមបណ្តោយព្រំដែន ក្នុងពេលសហគមន៍អន្តរជាតិ​​ ក្នុងនោះ មានអាមេរិក​បានដាក់សម្ពាធ ទៅលើ​ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ​ម៉ាឌូរ៉ូ ឲ្យលាលែងចេញពីតំណែង ។

សកម្មភាពខាងលើ​ កើតឡើងក្រោយពេលដែល អាមេរិក ​បានគំរាម ជ្រៀតជ្រែកដោយយោធា​នៅក្នុងវិបត្តិ វេណេហ្ស៊ុយអេឡា ។ អាមេរិក​បានគាំទ្រយ៉ាងខ្លាំង ដល់​មេបក្សប្រឆាំងដែលតាំងខ្លួនថា​ជាប្រធានាធិបតីថ្មីរបស់វេណេហ្ស៊ុយអេឡា ។

លោក​ Manuel Castillo ​មេបញ្ជាការកងពល លេខ​២១​បានឲ្យដឹងថា ​កម្លាំងទាហានវេណេហ្ស៊ុយអេឡា ដាក់នៅក្នុងស្ថានភាព ត្រៀមលក្ខណៈជានិច្ចសម្រាប់ធ្វើសង្គ្រាម ។ កន្លងមក កាលពីថ្ងៃទី១១ ខែកុម្ភៈ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ​បានបញ្ជាឲ្យកម្លាំង ទាហាន ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីទប់ទល់ការឈ្លានពានពីអាមេរិក ។

សមយុទ្ធអូសបន្លាយរហូតដល់ថ្ងៃទី​១៥ ខែកុម្ភៈ ហើយប្រធានាធិបតីម៉ាឌូរ៉ូ ចាត់ទុកថា ជាសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល​២០០ឆ្នាំកន្លងមក​ ។ លោក ម៉ាឌូរ៉ូ បញ្ជាក់ថា​កម្លាំងទាហាន នឹងការពារដែនអធិបតេយ្យ និងភាពស្របច្បាប់នៅក្នុងប្រទេស ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ការផលិតមាសរបស់វេណេហ្ស៊ុយអេឡា បានងាក់ទៅផលិតនៅក្នុងប្រទេសតួកគី ដោយសារតែខ្លាចមានបញ្ហាកើតឡើង នៅក្នុងប្រទេស ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយ ដំណើរការផលិតមាសរបស់វ៉េណេស៊ុយអេឡា នឹងត្រូវបានគេយកមកចម្រាញ់ នៅភាគកណ្តាលប្រទេសតួកគីគឺទីក្រុង Corum។

មាសរបស់ប្រទេសវេណេស៊ុយអេឡានឹងត្រូវបានធ្វើការកែច្នៃនៅ Corum យើងនឹងកែប្រែ Corum ទៅជាទីកន្លែងសម្រាប់ការធ្វើពាណិជ្ជកម្មមាសនិងទីក្រុងទៅកាន់ទីតាំង ល្អប្រសើរជាងមុននៅក្នុងវិស័យនេះ ។ លោក Erdogan បាននិយាយថា នៅក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នាការបោះឆ្នោតមួយ មុនការបោះឆ្នោតរដ្ឋបាលថ្ងៃទី៣១ ខែមីនា នៅក្នុងទីក្រុងនេះដែលស្ថិតនៅខាងកើតនៃរដ្ឋធានី Ankara។

ប្រទេសតួកគីដែលជាប្រទេសនៅក្នងសម្ព័ន្ធមិត្តណាតូមួយផងដែរ បានប្រកាសជាអ្នកគាំទ្រពីក្រោយ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ក្នុងពេលដែលប្រទេស កំពុងជួបវិបត្តិដ៏ជូរចត់ខណៈដែល កំពុងធ្វើការប្រឆាំងគ្នាជាមួយនឹងមេដឹកនាំបក្សប្រឆាំងលោក Juan Guaido ដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីស្របច្បាប់ របស់ប្រទេសកាលពីខែមុននោះ៕

 


ចែករំលែក៖