ភ្នំពេញ៖ និស្សិតម្នាក់ មានជំងឺសំពាធសសៃឈាមខួរក្បាល បានកាំងបេះដូងដួលស្លាប់នៅក្នុងផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ខែកុម្ភះឆ្នាំ ២០១៩ នៅចំណុច ផ្ទះ១៨៧ ផ្លូវ Aបុរីពិភពថ្មីឈូកវ៉ា១ ក្នុងភូមិ ភ្លូផ្អែម សង្កាត់គោករការខណ្ឌព្រែកព្នៅ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះរស់ សីលា ភេទប្រុសអាយុ២៤ឆ្នាំ ជានិស្សិត ឆ្នាំទី៣មានលំនៅស្នាក់នៅផ្ទះកើតហេតុនិងមានស្រុកកំណើត ភូមិ ជីផាតឃុំថ្មបាំង ស្រុកថ្មបាំង ខេត្តកោះកុង ។
តាមព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះត្រូវម្តាយទិញផ្ទះ ឲ្យស្នាក់នៅតែម្នាក់ឯង។នៅមុនពេលកើតហេតុ ឪពុកបានខលទូរស័ព្ចចូលតែមិនលើកទើបឲ្យបងស្រីទៅមើល ស្រាប់តែប្រទះឃើញ ដួលស្លាប់នៅក្បែរកាំជណ្តើរ សុទ្ធតែឈាម ហើយបានរាយការណ៍ប្រាប់នគរបាលមូលដ្ឋាននាំគ្នា ដោះកញ្ចក់គាស់ទ្វារចូលមើល។
តាមក្រុមគ្រួសារបានឲ្យ ដឹងថា កន្លង និស្សិតរូបនោះមានជំងឺសំពាធសសៃឈាមខួរក្បាល តាំងពីទៅរៀននៅប្រទេសចិន ។ នគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុផងដែរ ។
តាមការត្រួតពិនិត្យ គ្រូពេទ្យ តុលាការ បានឲ្យដឹងថា និស្សិតរូបនោះស្លាប់ដោយសារតែគាំងបេះដូង ។នៅមុនពេលកើតហេតុ និស្សិតរូបនោះអាចធ្វើដំណើរហើយជំងឺរើឡើងកាំងបេះដូងស្លាប់និងដួលផ្កាប់មុខនៅក្បែរកាំជណ្តើរ តែម្តង ។សពត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ធឿនព្រែកជ័យ