ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអូប៉េគីស្ថាន សតិមិនប្រក្រតី អុកឡុកនៅក្នុងមូលដ្ឋាន ត្រូវឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០ ផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលជនបរទេស ១រូប សញ្ជាតិអូប៉េគីស្ថាន ពីអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ កុម្ភៈ២០១៩ នៅចំណុចមុខមន្ទីរពេទ្យ៨៨៨ ស្ថិតក្នុងសង្កាត់១ ខេត្តព្រះសីហនុ ពីបទស្នាក់នៅ ហួសទិដ្ឋាការកំណត់ និងមានសតិមិនប្រក្រតី អុកឡុកនៅក្នុងមូលដ្ឋានដែលមានអត្តសញ្ញាណឈ្មោះ KUTLIEVA DIANA ភេទស្រី សញ្ជាតិអូប៉េគីស្ថាន អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ AA3430174 មានសុពលភាពដល់ថ្ងៃទី២៦ វិច្ឆិកា ២០២៣ និងកាន់ទិដ្ឋាការលេខ TI00133663 មានសុពលភាពត្រឹមឆ្នាំ២០១៨ ។

ក្រោយបញ្ចប់ការសាកសួរ ជនបរទេសខាងលើ ឃើញថាបានស្នាក់នៅលើសទិដ្ឋាការកំណត់ និងមានសតិមិនប្រក្រតី បង្កភាពអនាធិបតេយ្យនៅក្នុងមូលដ្ឋានស្នាក់នៅ ។

បច្ចុប្បន្នជនបរទេសខាងលេី ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនិតិវិធីបន្តនៃច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖