ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកាមរីបាឡែន ត្រូរថយន្ដធុនធំបុកពេញទំហឹង គៀបតៃកុងរថយន្ដរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿង ត្រូវបានរថយន្ដធំមិនចាំស្លាកលេខ បើកបុកពីមុខពេញទំហឹងបណ្ដាលឲ្យកៃកុងរថយន្ដគៀប ក្នុងរថយន្ដរងរបួសធ្ងន់ ចំណែកឯរថយន្ដបង្កបើករត់គេចបាត់ស្រមោល ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង១០យប់ ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា ពេលកើតហេតុគេឃើញរថយន្ដកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-2157 បើកដោយបុរសម្នាក់ក្នុង ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ពេលនោះ ក៏មានរថយន្ដធំមួយគ្រឿងអត់ចាំស្លាកលេខ បានធ្វើដំណើរពីទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នា នៅពេលដែលដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុករថយន្ដកាមរីបាឡែនពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯកៃកុងគៀបជាប់នឹងរថយន្ដបណ្ដាលឲ្យរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុភ្លាមៗ រថយន្តបង្កបានបើកគេចខ្លួនបាត់ រួចហើយខាងកងពល711 បានមកជួយគាស់ទ្វារយកមនុស្សចេញពីរថយន្ដភ្លាមៗ បានត្រូវខាងរថយន្ដសង្គ្រោះបន្ទាន់យកទៅមន្ទីរពេទ្យ ឯរថយន្ដសមត្ថកិច្ចមូលដ្ឋានបានវាស់វែងយកទៅរក្សាទុក រងចាំម្ចាស់រថយន្ដមកយកនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖