ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ដី សូមអង្វរដល់លោកចៅក្រម មេត្តាជួយផ្តល់យុត្តិធម៌ផង ពួកគាត់មិនទាន់បានទទួលសំណង ជាក់លាក់នៅឡើយទេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រឿងរ៉ាវឈ្មួញដី និងជាឧកញ៉ាក្លែងក្លាយ​ សូ​ សារឹម​ ភេទប្រុស អា​យុ​ ៣៩​ ឆ្នាំ​ ទិញដីមិនឲ្យលុយ​គ្រប់​ និងលួចដីគេយកទៅចុះបញ្ជី​លក់ឲ្យអ្នកដទៃ​ នៅភូមិ​រំលេច​ ឃុំព្រះស្រែ​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺទំហំ​សរុប​១០​ហិចតា​ ៣៣៦០​ ម៉ែត្រ​ការ៉េ​ ​តែ​ដីទិញជាក់ស្ដែងមានតែ​ ៨​ ហិចតា​ ទើបឃាត់ខ្លួនយកទៅដាក់ពន្ឋនាគារកាលពីពេលថ្មីៗ​ កន្លងទៅ ពេនេះលេចឮល្ហិចល្ហៀងថា មានអ្នករត់ការដោះលែងហើយ ។ អ្នកដែលរត់ការជាមួយតុលាការ ដើម្បីឲ្យឈ្មោះ សូ សារឹម មានសេរីភាពវិញនោះ ត្រូវបានដឹងថា ម្នាក់ជាក្រុមប្រឹក្សាស្រុកឧដុង្គម្នាក់ទៀត ជាអធិការរងស្រុក ហើយម្នាក់ទៀតជាទាហានផ្កាយ៣ ។

យោងតាមឯកសារដែលភ្នាក់ងារទទួលបាន ១គឺឈ្មោះ តាណយ​ មានដីស្រែទំហំ​ ៩៨៩៧​ ម៉ែត្រ​ការ៉េ​ បានព្រមព្រៀងលក់ឲ្យ​ឈ្មោះ​ សូ​ សារឹម​ ក្នុង​ តម្លៃ​ ៥,៥​ ដុល្លារ​ មួយម៉ែត្រការ៉េ​ ឈ្មោះ​ សូ​ សារឹម​ បានកក់ ១០០០០​ ដុល្លារ​ តាំងពី​ខែ​ មេសា​ ឆ្នាំ​ ២០១៨​ បច្ចុប្បន្ន​ហួស​ការ​សន្យា​ ។ ​២-​ ឈ្មោះ​ ឌុល​ សត​ មានដីទំហំ​៥៦១៧​ ម៉ែត្រ​ការ៉េ​ លក់ក្នុងតម្លៃ​ ៥,៥​ ដុល្លារ​ មួយម៉ែត្រការ៉េ​ តែឈ្មោះ សូ សារឹម ​ បានត្រឹម​សួរនាំប៉ុណ្ណោះ ហើយមិនមានប្រាក់កក់នោះទេ ។ ដីរបស់ ឌុល សត ត្រូវ​ ឈ្មោះសូ​ សារឹម​ លួចចុះបញ្ជី (ការលួចចុះបញ្ជីនេះ ម្ចាស់ដីមិនបានដឹងនោះទេ) រួចលក់ឲ្យឈ្មោះ ​លី​ ជុន​ ។

នៅក្នុងការទិញដីទំហំជាង​ ៨​ ហិចតាដែលលក់ទៅឲ្យឈ្មោះ លី ជន​ នោះ ឈ្មោះសូ​ សារឹម​ នៅខ្វះលុយប្រជាពលរដ្ឋ​ ចំនួន​ ០៣​ គ្រួសារ​ ផ្សេង​ទៀត​ រួមមាន​ ÷

១-ឈ្មោះ​ ឆាយ​ អែម​ នៅខ្វះ​ ៦០០០​ ដុល្លារ​ តាំងពីចូលឆ្នាំខ្មែរ​ ឆ្នាំ​២០១៨

២-ឈ្មោះ​ តែម​ ឌួង​ នៅខ្វះ​ ១៣៥០០​ ដុល្លារ​ តាំង​ពី​ចូល​ឆ្នាំ​ខ្មែរ​ ឆ្នាំ​២០១៨

៣-​ឈ្មោះ​ បុិច​ នៅខ្វះ​ ១១០០​ ដុល្លារសរុប​ ២០៦០០​ ដុល្លារ​ ។

តាមការបញ្ជាក់ពី​ប្រជាពលរដ្ឋ​ ០៣​គ្រួសារ​ខាងលើ​ និយាយ​ដូចៗគ្នា​ថា​ ពួកគាត់​បានព្យាយាមជួបជាមួយឈ្មោះសូ​ សារឹម​ នៅផ្ទះភូមិអង្រ្គងឃុំព្រះស្រែ​ ស្រុក​ឧដុង្គ​ ដែរតែមិន​បានលទ្ធផលទេ​ ដោយសារតែ​ សូ​ សារឹម​ ចេះតែសន្យាថៃ្ងនេះ​ ថៃ្ងនោះ​ ថៃ្ងខ្លះមិនចេញមកជួបទេ​ នៅពេលទូរស័ព្ទចូល​ គឺមិនលើកទេ​ បើលើក​បានត្រឹមតែនិយាយថា ចាំជួបគ្នា​ រវល់ណាស់​ នៅជាមួយឧកញ៉ា​ កំពុង​ទូទាត់​លុយលក់ដី ។

បច្ចុប្បន្ន​ឈ្មោះ​ សូ​ សារឹម​ បានយក​ដីទំហំ​ ១០​ ហិចតា​ ៣៣៦០​ ម៉ែត្រ​ការ៉េ​ ទៅចុះបញ្ជីតាំងពីភូមិ​ ឃុំ​ ស្រុក​ ដើម្បី​ចុះបញ្ជី​ជាប្រព័ន្ធ​ រួចរាល់​ បាន​ប្រគល់ទៅឲ្យឈ្មោះ​ លី​ ជុន​ អ្នក​ទិញដី​ និងបានទទួលប្រាក់គ្រប់ចំនួន​ តែនៅពេល​ ឈ្មោះ​ លី​ ជុន​ ទៅកាយព្រំដីតាមបង្គោលដែលបានកំណត់ស្រាប់តែមានប្រជាពលរដ្ឋ​ ០៥គ្រួសារ​ ចេញមុខ​មកអះអាងថា​ ដីនេះជាកម្មសិទ្ធិរបស់ពួកគាត់​ ហេតុ​អីមកកាយព្រំ​ ឈ្មោះ​លី​ ជុន​ បាន​បង្ហាញប្លង់ដឺម៉ាស​ ដែលមានចុះហត្ថលេខា​ ពីជំនាញ​ ភូមិ​ ឃុំ​ និង​ អភិបាលស្រុក​ឧដុង្គ​ ជូនពួកគាត់​ទើប​ដឹងថា​ ដីទំហំ​ ជាង​ ១​ ហិចតា​ កន្លះ​ នៅ​ក្នុង​ប្លង់​រួម​ (១០​ ហិចតា​ ៣៣៦០​ ម៉ែត្រ​ការ៉េ​)​ ឈ្មោះ​សូ​ សារឹម​ មិនទាន់បានទិញ​ពីគេនៅឡើយ​ ហើយមកបន្លំចុះបញ្ជី​ ធ្វើ​ឯកសារដើម្បីយកមកលក់ និងទទួលប្រាក់ពីឈ្មោះ​ លី​ ជុន​ ។

ពាក់ព័ន្ឋនឹងការចុះបញ្ជីដីនេះដែរត្រូវបានមន្ត្រីសាលាស្រុកមួយរូបបង្ហើបថា”ដំបូងគេហៅជំនាញចុះទៅវាស់ចេញប្លង់ដឺម៉ាសរួចហើយយកទៅឲ្យអាជ្ញាធរ និងជំនាញចុះបញ្ជីជាប្រព័ន្ឋតាំពីភូមិរហូតដល់ស្រុកទើបយកទៅបង់ពន្ឋប្រថាប់ត្រាដើម្បីរត់ការចេញប្កង់កម្មសីទ្ឋិប្រគល់ទៅឲ្យលីជនជាអ្នកទិញ ។ នៅពេលលីជនចុះកាយព្រំដឹងដល់ម្ចាស់ដីដែល សូ សារឹម លួចដាក់ចូលក្នុងប្លង់ហើយយកទៅចុះប្រព័ន្ឋចេញមុខមករារាំងទើបបែកធ្លាយរឿងតែម្តង ។

បន្ទាប់ពីបែករឿងទើបទាំងអ្នកទិញ និងម្ចាស់ដីដឹងថា ចាញ់បោកបុគ្គលខាងលើ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ច និងអ្នកច្បាប់ជួយរកយុត្តិធម៌ រហូតដល់តំណាងអយ្យការចេញដីកា ឃាត់ និងឃុំខ្លួន ។

មហាជនដែលដឹងរឿង បាននាំគ្នានិយាយថា បើសិនជាដីដែលឈ្មោះ សូ សារឹម ធ្វើប្លង់រំលោភយកដីរបស់អ្នកដទៃទៅចុះបញ្ជី ហើយលក់ទៅឲ្យ លី ជន ហេតុអ្វីអាជ្ញាធរតាំងពីភូមិ ឃុំ ស្រុក និងជំនាញសុរិយោដី មិនពិនិត្យឲ្យបានច្បាស់លាស់សិន មុននឹងចុះហត្ថលេខាដាក់ចូលប្រព័ន្ឋដើម្បីធ្វើប្លង់?

មានការលើកឡើងទៀតថា ការងារទាំងនេះ ធ្វើបានទៅដោយរលូន គឺដោយសារតែមានក្រុមប្រឹក្សាស្រុកម្នាក់ ដែលមានសម្ព័ន្ឋភាពជិតស្និទ្ធនឹងគ្នាជាមួយលោក សូ សារឹម ជាអ្នកកាន់ឯកសាររត់ការទើបបានជារឿងដំណើរការទៅដោយរលូនបាន ។ និយាយរួម សមត្ថកិច្ចទាំងនេះបើជំនាញ និងអាជ្ញាធរ មិនធ្វើជាប្រព័ន្ធទេមិនអាចទៅរួចឡើយ ។

ក្នុងនាមពលរដ្ឋស្លូតត្រង់មិនចេះច្បាប់រំពឹងលើ អស់លោកអ្នកច្បាប់ជួយរកយុត្តិធម៌ តែបើសិនជាមកដល់កន្លែងច្បាប់ហើយ មិនអាចរកយុត្តិធម៌បានទៀត មិនដឹងថា ត្រូវរំពឹងលើអ្នកណាឡើយ ។

ហេតុដូច្នេះហើយពួកខ្លួនមានតែ សូមអង្វរដល់លោកចៅក្រម​មេត្តា​ ជួយផ្ដល់យុត្ដិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោករបស់​ ឧកញ៉ា​ត្បាញ​អាយ​ សូ​ សារឹម​ នេះផង​ បើដោះលែងឲ្យ​បុគ្គល​នេះ នៅក្រៅឃុំ ពួកគាត់ប្រាកដជាមិន​អាចទទួលបានយុត្តិធម៌ឡើយ ។ ជាងនេះ ទៅទៀត ឧកញ៉ាក្លែងក្លាយនេះ ច្បាស់ជាមិនរអាចកដីសងពួកគាត់បានទេ​ ។

ពួកគាត់បានជា​បាត់បង់ដី​ ទៅហើយ សូមលោកចៅក្រមគិតពិចារណារឿងនេះឲ្យច្បាស់សិន ពួកគាត់មិនចង់ចាញ់បោកឈ្មោះ សូ​ សារឹម​ ទៀតនោះទេ ។

ចុងក្រោយពលរដ្ឋរងគ្រោះទាំងអ្នកទិញ និងម្ចាស់ដី សូមដល់លោកអភិបាលខេត្ត សូមមេត្តាជួយអន្តរាគមន៍ កុំឲ្យមានការដោះលែងជនសង្ស័យ ព្រោះពួកគាត់មិនទាន់ទទួលបានសំណងសមស្របនៅឡើយទេ ។ បើតាមអ្វីដែលពួកគាត់ទទួលបាន គឺខាងតុលាការនឹងដោះលែង សូ សារឹមនៅពេលឆាប់ៗនេះហើយ ៕ សេនាស័ក្តិ


ចែករំលែក៖