ព័ត៌មានទាន់ហេតុការណ៍៖

យុវជនប្រុសស្រី៤នាក់ ជិះម៉ូតូ២គ្រឿង ត្រូវក្មេងស្ទាវមួយក្រុម មានគ្នាជាង១០នាក់ មកវាយ និងបម្រុងប្លន់យកម៉ូតូ តែត្រូវសមត្ថកិច្ចដេញឃាត់បាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុស ស្រី ៤នាក់ បានជិះម៉ូតូ២គ្រឿង បំណងទៅលេងស្រុកកំណើត នៅខេត្តកំពត តែដល់ត្រង់ចំណុចរង្វង់មូលចោមចៅ ក្នុងសង្កោត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ បានជិះម៉ូតូ មកវាយបណ្ដាលឲ្យរបួសស្រាល និងបម្រុងប្លន់យកម៉ូតូ តែត្រូវសមត្ថកិច្ចឃើញដេញឃាត់ខ្លួនបាន២នាក់ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ។

យោងតាមសម្ដីជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង បានធ្វើដំណើរចុះពីស្ពានព្រែកតាមាក់ ស្ពុះទៅលេងស្រុកកំណើតនៅខេត្តកំពក ខណះកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីត្រង់ចំណុចរង្វង់មូលចោមចៅជាចំណុចកើតហេតុ ក៏មានក្មេងស្ទាវមួយក្រុមជាង១០នាក់ បានជិះម៉ូតូ៤គ្រឿង តាមមកពីក្រោយ ហើយបានធ្វើសកម្មភាពវាយយុវជន២នាក់បណ្ដាលឲ្យរងរបួសនិងបំរុងប្លន់យកម៉ូតូតែត្រូវជនរងគ្រោះបានដកសោម៉ូតូចេញ និងគេចខ្លួន ចំណែកឯនារី២នាក់ត្រូវជាបងស្រីជនរងគ្រោះឃើញដូចនេះហើយ ក៏បានទាក់ទងទៅខាងសមត្ថកិច្ចប៉ុសិ៍ចោមចៅ៣ និងបានឡោមព័ន្ធស្ទាក់ចាប់បាន២នាក់ រួមទាំងម៉ូតូ១គ្រោះម៉ាក ស៊ុយស៊ុគី ឡេត ។

ក្រោយពីបានឃាត់ខ្លួនជនសង្ស័យខាងលើរួចហើយ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងជនរងគ្រោះមកកាន់ប៉ុស្ដិ៍នគរបាលចោមចៅ៣ ដើម្បីធ្វើការសាកសួរមូលហេតុបន្ត និងអនុវត្តន៍តាមនីតិវិធី ៕សុខាសែនជ័យ


ចែករំលែក៖