ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអូទ្រីសម្នាក់ ដេកស្លាប់ក្នុងផ្ទះជួល ដោយសារជំងឺដាច់សសៃឈាម គ្មានអ្នកណាដឹង

ចែករំលែក៖

ខេត្តសៀមរាប៖ ជនបរទេសម្នាក់ដេកស្លាប់ បង្កការភ្ញាក់ផ្អើល ដល់ម្ចាស់ផ្ទះ និងសមត្ថកិច្ច កាលពីវេលាម៉ោង ០៦ និង២០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេស ឈ្មោះ OBIL TSCHING FRANZ ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិ អូទ្រីស កាន់លិខិតឆ្លងដែនលេខ U៣៣៣៦៧៨១ ទិដ្ឋការស្នាក់នៅជាប្រភេទទេសចរណ៍ បានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែ កម្ភៈ ឆ្នាំ២០១៩ តាមច្រកប្រលានយន្ដហោះអន្ដរជាតិ ខេត្តសៀមរាប មកស្នាក់នៅផ្ទះជួល កើតហេតុខាងលើរហូតមកដល់ថ្ងៃកើតហេតុ។

ក្រោយពីសមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆប ឆរ័ត្ន គ្រូពេទ្យ អមសាលាដំបូងខេត្តសៀមរាប បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារសម្ពាធឈាមឡើងកំហុក បណ្ដាលឲ្យដាច់សសៃឈាមខួរក្បាល បច្ចុប្បន្ន សាសពត្រូវបញ្ជូនទៅតម្កល់នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក ។

មកដល់ពេលនេះ មិនបានដឹងថា ជាផ្ទះជួលឈ្មោះអីនោះទេ ដោយសារគេមានចេតនាលាក់បាំង ៕ ប៊ុនរិទ្ធី


ចែករំលែក៖