ខេត្តកំពង់ស្ពឺ៖ បុរសស្រវឹងខួបម្នាក់ បន្ទាប់ ពីផឹកស្រាវស្រវឹង បានរករឿង វាយប្រពន្ធ និងប្រុងដុតផ្ទះ ព្រមទាំងសម្ភារទៀត ទី បំផុតត្រូវសមត្ថកិច្ចក្របួស ចាត់ការតាមនីតីវិធី ។
ករណីហិង្សាក្នុងគ្រួសារនេះ បង្កឡើងនៅភូមិគោគរវាយ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្រកំពង់ស្ពឺ វេលាម៉ោង២១ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ជនសង្ស័យឈ្មោះ ប៊ុន ចាន់ ភេទប្រុស អាយុ៥១ឆ្នាំ បានដេញវាយប្រពន្ធ ឈ្មោះ ណន លាប អាយុ៣៩ឆ្នាំ រស់់់នៅភូមិ ឃុំ ខាងលើ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជន សង្ស័យបានផឹកស្រាស្រវឹង ពេលត្រឡប់មកវិញបាន រកររឿងដេញប្រពន្ធចេញពី ក្នុងផ្ទះហើយបានចាក់សោ ពីខាងក្នុងយកភ្លើងដុតខោអាវ ដោយមានសម្ភារដូចជាម៉ូតូ និងរបស់របរផ្សេងៗទៀត ។
តែដោយសមត្ថកិច្ចសហការ ជាមួយក្រុមព្រឹក្សាឃុំសមាជិកភូមិគ្រួសារជនបង្ក ប្រជាការពារ ប្រជាពលរដ្ឋ រួមគ្នាគាស់ចូលទាន់ ប៉ុន្តែជនបង្កកាន់កាំបិត ក្វាងគំរាមរកកាប់មិនឲ្យ សមត្ថកិច្ចចូល ។ ទីបំផុតជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់បានមិនបណ្ដាលឲ្យខូចសម្ភារផ្សេងៗ និងឆេះផ្ទះទេ ។
បច្ចប្បន្នជនបង្កបានឃាត់ ខ្លួនយកមកអធិការដ្ឋានចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ