ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនប្រុស ស្រី៧នាក់ ខណៈបង្ក្រាបទីតាំងសង្ស័យលេងល្បែងស៊ីសង២កន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តប៉ៃលិន៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានចុះសហការជាមួយប៉ុស្តិ៍សង្កាត់ប៉ៃលិន បង្ក្រាបអ្នកលេងល្បែងស៊ីសង២កន្លែង ហើយឃាត់ខ្លួនមនុស្សប្រុស ស្រីបាន៧នាក់ ។

ករណីចុះបង្ក្រាបនេះការអនុវត្តន៍កាលពីវេលាម៉ោង ១៥ និង ៣០ នាទីរសៀល ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ។

សមត្ថកិច្ចប្រាប់ថា ការបង្ក្រាបទីតាំងទី១ស្ថិតនៅចំណុចភូមិអូរតាពុកលើ និងទីតាំងទី២ ស្ថិតនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឃាត់ខ្លួនមនុស្ស៧នាក់៖ ១-ឈ្មោះ ណង សាម៉េត ភេទស្រី អាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ២-ឈ្មោះ ទៀង ហុង ភេទប្រុស សញ្ជាតិខ្មែរ អាយុ ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ៣-ឈ្មោះ សយ គីមសុន ភេទស្រី អាយុ ៧០ឆ្នាំសញ្ជាតិខ្មែរ មុខរបរមេផ្ទះ, ៤-ឈ្មោះ ញ៉ែម មឿន ភេទស្រី អាយុ ៦៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ, ៥-ឈ្មោះ សង លឿម ភេទស្រី អាយុ ៦៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេផ្ទះ ៦-ឈ្មោះ ឌី ណា ភេទស្រីអាយុ ៥០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេផ្ទះ និង៧-ឈ្មោះ ប៊ុន ឡាច ភេទស្រី អាយុ ៥២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ អ្នកទាំង៥មានទីលំនៅបច្ចុប្បន្នភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ករណីខាងលើនេះ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានអប់រំ និងធ្វើកិច្ចសន្យារាងចាល រួចឲ្យត្រឡប់ទៅផ្ទះវិញ ៕ ស សារ៉េត


ចែករំលែក៖