ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុងភូមិត្រពាំងថ្លឹងទី៣ ជួសជុលជិតរួចរាល់ហើយ

ចែករំលែក៖

ភ្នំពេញ​៖​ ផ្លូវលំមួយខ្សែស្ថិតក្នុងភូមិត្រពាំងថ្លឹងទី៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​ដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង​ ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរពេលនេះត្រួវបានសាលារាជធានីធ្វើការជួសជុលចាក់ជាបេតុងជិតរួចរាល់ហើយ។

យើងសង្កេតឃើញថា​ ផ្លូវខាងលើកន្លងមកគឺមានការទ្រុឌទ្រោមយ៉ាងខ្លាំងដោយជង្ហុកធំៗដក់ទឹកស្ទើក្លាយជាកូនត្រពាំងទៅហើយពិបាកដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែនិងធ្វើដំណើរផងដែរ។

ក្រោយមកទើបមានការជួសជុលពីសាលារាជធានីចាក់ជាផ្លូវបេតុងរហូតមកដល់ពេលនេះការស្ថាបនាបាន៩០ភាគរយហើយ។ ផ្លូវខាងលើនេះមានប្រវែង៤០០ម៉ែត្រ។

ក្នុងនោះផងដែរទីតាំងខាងលើដោយសារតែការស្ថាបនាមិនទាន់រួចរាល់១០០ភាគរយដោយលូមួយចំនួនមិនទាន់មានគម្របត្រឹមត្រូវដូចនេះសូមបងប្អូនបើកបរនាពេលយប់មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់៕សុខាសែនជ័យ


ចែករំលែក៖