ភ្នំពេញ៖ ផ្លូវលំមួយខ្សែស្ថិតក្នុងភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរពេលនេះត្រួវបានសាលារាជធានីធ្វើការជួសជុលចាក់ជាបេតុងជិតរួចរាល់ហើយ។
យើងសង្កេតឃើញថា ផ្លូវខាងលើកន្លងមកគឺមានការទ្រុឌទ្រោមយ៉ាងខ្លាំងដោយជង្ហុកធំៗដក់ទឹកស្ទើក្លាយជាកូនត្រពាំងទៅហើយពិបាកដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែនិងធ្វើដំណើរផងដែរ។
ក្រោយមកទើបមានការជួសជុលពីសាលារាជធានីចាក់ជាផ្លូវបេតុងរហូតមកដល់ពេលនេះការស្ថាបនាបាន៩០ភាគរយហើយ។ ផ្លូវខាងលើនេះមានប្រវែង៤០០ម៉ែត្រ។
ក្នុងនោះផងដែរទីតាំងខាងលើដោយសារតែការស្ថាបនាមិនទាន់រួចរាល់១០០ភាគរយដោយលូមួយចំនួនមិនទាន់មានគម្របត្រឹមត្រូវដូចនេះសូមបងប្អូនបើកបរនាពេលយប់មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់៕សុខាសែនជ័យ