ខេត្តពោធិ៍សាត់៖ ដោយសារតែទិសចិត្តពេក ទើបកម្លាំងប្រជាការពារភូមិសម្រេចសហការជាមួយមន្រ្តីបរិស្ថាន ចុះបង្រ្កាបបទល្មើសនេសាទប្រើប្រាសឧបករណ៍ប្រភេទទំនើបជំនួសមន្រ្តីជំនាញជលផល និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្នុងនោះព័ទ្ធចាប់បានវត្ថុតាងចំពោះជនប្រព្រឹត្តលោតចូលទឹកគេចខ្លួនបាត់។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង៥៤នាទី រសៀល ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់កន្លងអភិរក្សឡូត៍បំរុង (អតីតឡូត៍លេខ៤) ស្ថិតក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពពីកម្លាំងចុះប្រត្តិបត្តិការខាងលើបង្ហើបថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើកម្លាំងរិបអូសនូវវត្ថុតាងរួមមាន សំបកស្មាច់បណ្ដោយប្រវែង៧,៩ម៉ែត្រ ទទឹងប្រវែង១,១ម៉ែត្រ និងជម្រៅប្រវែង០,១ម៉ែត្រ ភ្ជាប់ដោយកំលាំងម៉ាស៊ីនម៉ាក លិចសុីស ១គ្រឿង មានឧបករណ៍នេសាទប្រភេទអ៊ួនកែច្នៃទឹកសាបក្រឡាញឹក មុខកាត់ប្រវែង៣០ម៉ែត្រ បង្កប់ដោយខ្សែភ្លើងចរន្តឆក់នៅបាតដី ១វង់។
ប្រភពដដែលខាងលើនេះបន្តទៀតថា វត្ថុតាងកាណូត និងឧបករណ៍អ៊ួនកែច្នៃ រក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរាំងទិល ដើម្បីបន្តការស្រាវជ្រាវ៕ បឹុម ពិន