ភ្នំពេញ៖ លោក វ៉ា សារឿន ចៅសង្កាត់ចោមចៅទី៣ នៃខណ្ឌពោធិ៍សែនជ័យ ហាក់បីដូចជាមិនខ្វល់ពីបរិស្ថានស្អាតនៅក្នុងមូលដ្ឋានខ្លួន ខណៈដែលសំរាមពាសពេញលើដងផ្លូវ និងប្រឡាយទឹក។
យើងសង្កេតឃើញថា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ចាប់ពីរង្វង់មូលចោមចៅរហូតទៅដល់ស្តុបបំបែកទៅផ្លូវវិមានឈ្នះ ឈ្នះ ប្រឡាយអមផ្លូវ និងលើផ្លូវពោរពេញទៅដោយសំរាម តែមិនឃើញអាជ្ញាធរចុះប្រមូល។
ពាក់ព័ន្ធបញ្ហាសំរាមខាងលើនេះ មានព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយជាបន្តបន្ទាប់ តែនៅពេលដែលផ្សាយមិនបានប៉ុន្មានថ្ងៃផងលោក វ៉ា សារឿន បានដឹកនាំកម្លាំងចុះប្រមូលស្រង់ចេញពីប្រឡាយនៅចំណុចមុខសាលាសង្កាត់ តែផ្ទុយទៅវិញ ទីតាំងផ្សេងទៀតក៏ដូចជាមុខផ្សារជម្ពូវ័យដែលស្ថិតនៅមិនឆ្ងាយពីសាលាសង្កាត់ប៉ុន្មានម៉ែត្រផង លោកមិនបានដឹកនាំកម្លាំងចុះតើហេតុអ្វី?
យើងសង្កេតឃើញថា ប្រឡាយទឹកនៅចំណុចមុខសាលាជម្ពូវ័ន្ត និងមុខផ្សារជម្ពូវ័ន្ត ក៏ដូចជាក្រោយស្ពានអាកាសដើរថ្មើរជើងពោរពេញទៅដោយសំរាមព្រោងព្រាត ហាក់បីដូចជាផ្កាលំអរ តាមដងផ្លូវទៅហើយ ៕ សុខាសែនជ័យ