ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ ឈ្មោះ ហម ប៉ាវ ភេទប្រុស អាយុ៦៥ រស់នៅភូមិថ្នល់ដាច់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានប្រទះឃើញសាកសព ឈ្មោះ គង់ កក្កដា ភេទប្រុស អាយុ ៤៥ ជាមន្ត្រីនគរបាលបម្រើការនៅអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោក៧០២ បានចងកសម្លាប់ខ្លួន នៅចំណុច ត្រពាំងផ្ចឹកកោង ខាងលិចភូមិខាងលើ ប្រហែល១០០០ម៉ែត្រ កាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះពិនិត្យសាកសពជនរងគ្រោះដែលចងកសម្លាប់ខ្លួននោះ ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ចុះធ្វើ កោសល្យវិច័យ ដឹកនាំដោយលោក អនុសេនីយ៍ឯក ស៊ឹម វណ្ណៈ អធិការរងទទួលព្រហ្មទណ្ឌ បានពិនិត្យឃើញ សាកសពពិតជាបានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯងមែន។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ: ជនរងគ្រោះមានជំងឺសរសៃប្រាសាទ។ បច្ចុប្បន្ន សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ែន នួន