ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីនគរបាលម្នាក់ចងកធ្វើអត្តឃាត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ ​​​ប្រជាពលរដ្ឋ ឈ្មោះ ហម ប៉ាវ ភេទ​ប្រុស អាយុ​៦៥ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ប្រទះ​ឃើញ​សាកសព ឈ្មោះ គង់ កក្កដា ភេទ​ប្រុស អាយុ ៤៥ ជា​មន្ត្រី​នគរបាល​បម្រើ​ការ​នៅ​អង្គភាព​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៧០២ បាន​ចងក​សម្លាប់​ខ្លួន នៅ​ចំណុច ត្រពាំង​ផ្ចឹក​កោង ខាងលិច​ភូមិ​ខាងលើ ប្រហែល​១០០០​ម៉ែត្រ ​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ការចុះពិនិត្យ​សាកសព​ជនរងគ្រោះ​ដែល​ចងក​សម្លាប់ខ្លួន​នោះ ដោយមាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល ចុះ​ធ្វើ កោសល្យវិច័យ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ស៊ឹម វណ្ណៈ អធិការរង​ទទួល​ព្រហ្មទណ្ឌ បាន​ពិនិត្យឃើញ សាកសព​ពិតជា​បានធ្វើ​អត្តឃាត ​ដោយ​ចងក​សម្លាប់​ខ្លួនឯង​មែន។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​:​ ជនរងគ្រោះ​មាន​ជំងឺ​សរសៃ​ប្រាសាទ​។​ បច្ចុប្បន្ន សាកសព​ជនរងគ្រោះ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​ ប៉ែន នួន


ចែករំលែក៖