ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ស្គាល់អត្តសញ្ញាណសាកសពអណ្តែតទឹក​នៅស្ពានជ្រោយចង្វានោះហើយ

ចែករំលែក៖

ភ្នំពេញ៖ សពបុរសម្នាក់ មិនស្គាអត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹក ទន្លេសាប ខាងក្រោយផ្ទះរបស់ពួកគាត់ម្តុំជួសជុលទូកអូប័រ ពួកគាត់ក៏បានអូសទៅកណ្តាលទន្លេ ហើយក៏បានអណ្តែតទៅដល់ស្ពានជ្រោយចង្វា ខណៈដែលខាងប៉ូលិសខណ្ឌដូនពេញ ក៏រុញសពឲ្យមកកណ្តាលទន្លេវិញ ពោលគឺរុញទៅ រុញមក ដាក់គ្នា ។

ហេតុការណ៍ប្រទះឃើញសពបុរសខាងលើកាលពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋអូស ទៅដាក់នៅកណ្ដាលទន្លេ នៅចំណុចភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

រហូតដល់ម៉ោង៣រសៀល មាននារីក្មេងខ្ចីម្នាក់ បានអះអាងឲ្យដឹងថា នាងឈ្មោះ ឃឿនលីន អាយុ២១ឆ្នាំ មុខរបរលក់ផ្លែឈើនៅផ្សារថ្មី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយនៅម៉ោង៣រសៀលថ្ងៃដដែល នាងធ្វើដំណើរកាត់នោះឃើញគេចោមរោមមើលច្រើនគ្នា ក៏ចុះមើលទើបឃើញស្គាល់ថា សពបុរសរងគ្រោះជាសង្សាររបស់នាង ដែលបានស្រឡាញ់គ្នា៣ឆ្នាំកន្លងមកហើយៗបាត់ខ្លួនជិត១០ថ្ងៃមក ។

នាងខាងលើឲ្យដឹងទៀតថា បុរសរងគ្រោះ មានឈ្មោះ ដេត អាយុ២២ឆ្នាំ ជាកម្មករកាត់ដេរ ហើយជួលផ្ទះស្នាក់នៅ ជាមួយគ្នា នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ នាងបន្តទៀតថា កាលពីកន្លះខែមុន សង្សាររបស់នាងបានប្រាប់ថា សុំឪពុកម្តាយចូលស្តីដណ្តឹងនាងរៀបការតាមច្បាប់ តែ ឪពុកម្តាយគាត់មិនព្រមគាត់ ក៏ពិបាកចិត្តរហូត រត់ចេញពីផ្ទះមួយអាទិត្យមកហើយ ដោយបិទទូរសព្ទ័ នាងទាក់ទងមិនបានសោះ ។ នៅថ្ងៃនេះ នាងមកពីព្រែកអញ្ចាញ ឃើញគេចោមរោមមើលឆូឆរ ពេលនាងទៅមើល ក៏ស្គាល់ថា ពិតជាសង្សាររបស់ខ្លួន ដោយស្គាល់តាមរយៈខោអាវ ដែលពាក់ជាប់ខ្លួន ព្រោះនាងជាអ្នកទិញឲ្យ ។

ក្រោយពីសមត្ថកិច្ចពិនិត្យសពរួច ក៏បានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖