ខេត្តឧត្ដរមានជ័យ៖ អគ្គិសភ័យបានឆេះផ្ទះមួយខ្នងស្ទើរទាំងស្រុង ដែលមានទំហំ ៩.៥០ គុណ១៧ម៉ែត្រ សង់អំពី ថ្មក្រោម ឈើលើ ប្រក់ក្បឿង វេលាម៉ោង៨ ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លោក ជន រះ មេឃុំលំទង ដែលអគ្គិភ័យ បង្កឡើង ដោយសារទុស្សេខ្សែភ្លើង និងមានការឆាបឆេះរហូតដល់ជាងមួយម៉ោង គឺចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង០៩និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបន្តថា ទោះជាមានរថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង មកជួយពន្លត់ តែឆេះអស់ជាន់ខាងលើ និងទ្រព្យសម្បិត្តមួយចំនួនធំ ៕ ប៉ែននួន