ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ទួលពង្រត្រូវបានដាក់ប្រព័ន្ធលូ និងជាផ្លូវក្រវ៉ាត់ក្រុង

ចែករំលែក៖

ភ្នំពេញ​៖​ ផ្លូវបេតុងមួយខ្សែ ដែលធ្លាប់តែកង្វះនូវប្រព័ន្ធលូ ដើម្បីបញ្ចៀសគ្រោះទឹកទំនន់ ពិបាកដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ដែលមានទីតាំងស្ថិតនៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ ​ត្រូវបានរាជរដ្ឋាភិភាល ដាក់គ្រឿងចក្រកាយប្រព័ន្ធលូធំៗដើម្បីសម្រួលទុក្ខលំបាក ដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ មិនត្រឹមតែប៉ុណ្ណោះ នឹងក្លាយជាផ្លូវក្រវ៉ាត់ក្រុងនាពេលឆាប់ៗនេះ ។

យើងសង្កេតឃើញថា​ កន្លងមក នារដូវវស្សាខណៈដែលភ្លៀងមកម្តងៗ តែងតែមានការកកស្ទះដោយសារប្រព័ន្ធតូចៗពិបាកបញ្ចៀសទឹកជំនន់ចេញ ជន់លិចដល់ផ្ទះប្រជាពលរដ្ឋ ទើបមកដល់ពេលនេះ ត្រូវបានរាជរដ្ឋាភិបាលបានដាក់គ្រឿងចក្រកាយជាប្រព័ន្ធលូធំៗ និងគំរោង​ ស្ថាបនាផ្លូវបេតុងអាមេរិក​ ផ្លូវក្រវ៉ាត់ក្រុងទី២​ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។

បើតាមលោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ បានប្រាប់ឲ្យដឹងថា​ ផ្លូវដែលកំពុងស្ថាបនា​ ចាប់ពីផ្លូវវេងស្រេង រហូតទៅដល់ប្រឡាយទឹកភូមិត្រពាំងរំចេក​ មានទទឹង២៣ម៉ែត្រ​ ហើយចាប់ពីប្រឡាយ​ ភូមិត្រាំពាំងរំចេកទៅដល់ព្រំប្រទល់​ ខណ្ឌដង្កោ​ ស្ថាបនាជាផ្លូវ៣០ម៉ែត្រ ៕ សុខាសែនជ័យ


ចែករំលែក៖