ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែ ដែលធ្លាប់តែកង្វះនូវប្រព័ន្ធលូ ដើម្បីបញ្ចៀសគ្រោះទឹកទំនន់ ពិបាកដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ដែលមានទីតាំងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិភាល ដាក់គ្រឿងចក្រកាយប្រព័ន្ធលូធំៗដើម្បីសម្រួលទុក្ខលំបាក ដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ មិនត្រឹមតែប៉ុណ្ណោះ នឹងក្លាយជាផ្លូវក្រវ៉ាត់ក្រុងនាពេលឆាប់ៗនេះ ។
យើងសង្កេតឃើញថា កន្លងមក នារដូវវស្សាខណៈដែលភ្លៀងមកម្តងៗ តែងតែមានការកកស្ទះដោយសារប្រព័ន្ធតូចៗពិបាកបញ្ចៀសទឹកជំនន់ចេញ ជន់លិចដល់ផ្ទះប្រជាពលរដ្ឋ ទើបមកដល់ពេលនេះ ត្រូវបានរាជរដ្ឋាភិបាលបានដាក់គ្រឿងចក្រកាយជាប្រព័ន្ធលូធំៗ និងគំរោង ស្ថាបនាផ្លូវបេតុងអាមេរិក ផ្លូវក្រវ៉ាត់ក្រុងទី២ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។
បើតាមលោក កង វង ចៅសង្កាត់ចោមចៅទី១ បានប្រាប់ឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនា ចាប់ពីផ្លូវវេងស្រេង រហូតទៅដល់ប្រឡាយទឹកភូមិត្រពាំងរំចេក មានទទឹង២៣ម៉ែត្រ ហើយចាប់ពីប្រឡាយ ភូមិត្រាំពាំងរំចេកទៅដល់ព្រំប្រទល់ ខណ្ឌដង្កោ ស្ថាបនាជាផ្លូវ៣០ម៉ែត្រ ៕ សុខាសែនជ័យ