ភ្នំពេញ ៖ បុរសអ្នកបើកអាប៊ុល (ហៅឡានរុញដី)ម្នាក់ ទើបតែរៀបការហើយថ្មីថ្មោង ស្រាប់តែត្រូវចរន្តភ្លើងឆក់ស្លាប់ ខណៈដែលបានឃើញបង្កោលភ្លើងទ្រេត ក៏យកដៃទៅរុញ ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ខដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះ(ស្លាប់)មានឈ្មោះ សំ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបើកអាប៊ុល ស្នាក់នៅផ្ទះ៥៥ ផ្លូវបេតុង ភូមិពោធិរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា បុរសខាងបានធ្វើការនៅម៉ោងដែលគេកំពុងសម្រាក ខណៈនោះ ដោយមានថយន្តដឹកដីបានចូលចាក់ហើយបានប៉ះជាមួយនឹងបង្គោលភ្លើង បណ្តាលឲ្យទ្រេតពេលនោះ ក៏ជនរងគ្រោះ បានបើកអាប៊ុលនោះរុញដីទៅដល់ ក៏បានឡើងលើដំបូលយកដៃទៅរុញបង្គោលភ្លើងដែកនោះ ក៏ឆក់ជាប់នៅនឹងដែកបណ្តាលឆក់ហើយភ្លាមៗនោះ ក៏មានអ្នកនៅក្បែរនោះ បានដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះអាយុជីវិត តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ហើយ ។
តាមសម្តីពីគ្រួសារសពបានឲ្យដឹងទៀតថា កូនគាត់ទើបតែរៀបការបានតែ៣ខែ ហើយត្រូវបានជួបនឹងរឿងបែបនេះទៀ តគួរឲ្យសោកស្តាយណាស់ ។
ក្រោយពីកើហេតុ សមត្កិច្ចបានមកធ្វើកោសល្យវិច័យថា ពិតជាស្លាប់ដោយសារតែភ្លើងឆក់ស្លាប់ពិតមែន ហើយបានប្រគល់ឲ្យក្រុមគ្រួសារកមកធ្វើបណ្យទៅតាមប្រពៃណី ៕ ភារ៉ា ដង្កោ