ព័ត៌មានទាន់ហេតុការណ៍៖

ស្វាគមន៍មុនចូលឆ្នាំថ្មី!! ក្រុមចោរចេញប្លន់ម៉ូតូមួយគ្រឿងបានសម្រេច នៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនមួយក្រុម ត្រូវបានក្រុមជនសង្ស័យវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច និងជិះចេញទៅដោយសុវត្ថិភាព កាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុច មុខបុរីពិភពថ្មី ជិតរង្វង់មូលនាងបីគួរស្រូវ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះ​ជាម្ចាស់ម៉ូតូមានឈ្មោះ យ៉ាន់ ពៅ ភេទប្រុស​ អាយុ២០ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅម្តុំជិតស្តុបទួលពង្រ ក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រះម្លូ ឃុំព្រៃស្លឹក ស្រុកពារាំង ខេត្តព្រៃវែង ។ ជិះម៉ូតូម៉ាកឌ្រីមសង់ ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1K.1211ដែលត្រូជនសង្ស័យយកទៅបាត់ ដោយសុវត្ថិភាព ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ ម៉ោង១និង៤០នាទី ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងជារបស់ខ្លួននិងមិត្តភក្តិរួមដំណើរម៉ូតូ២គ្រឿងទៀត មានគ្នា៤នាក់បានចេញពីការផឹកសុីនៅក្នុងបុរីពិភពថ្មីចំការដូង ក្នុងគោលបំណងជូនមិត្តភក្តិទៅកន្លែងដេកនៅចំណុចជិតកន្លែងកើតហេតុខាងលើ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់មុខរោងចក្រស្រាបៀរកម្ពុជា ក៏លិចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ ហុងដា ZOOMER.X មិនចាំពណ៌ មិនចាំស្លេកលេខ ជិះគ្នាបីនាក់មកពីក្រោយ ស្មានតែអ្នកដំណើរធម្មតា ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ក៏ដេញវាយនឹងខ្សែក្រវាត់ គប់ដុំថ្ម ហើយរូបគាត់ ក៏យកដៃរងត្រូវមួយដុំថ្មរងរបួសចេញឈាម ហើយរូបគាត់ក៏ផ្តួលម៉ូតូចោលស្ទុះរត់ចេញយកតែរួចខ្លួន​ ។

គ្រានោះជនសង្ស័យបានឱកាសល្អក៏ចុះលើកយកម៉ូតូជនរងគ្រោះជិះចេញទៅបាត់ដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ចេញជួយអន្តរាគមន៍ឡើយ ​យុវជនរងគ្រោះ បានឲ្យមិត្តភក្តិ ដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖